ដើមកញ្ឆាដាំលើផ្ទៃដី៩៨២ម៉ែត្រការ៉េ និងអាងស្ដុកទឹក៥អាងត្រូវបានកាប់បំផ្លាញ

តាកែវ ៖ កម្លាំងប៉ូលិសជំនាញស្រុកគិរីវង់ សហការជាមួយកម្លាំងប៉ូលិសប៉ុស្ដិ៍រដ្ឋបាលទាំង ១២ប៉ុស្តិ៍ ចុះបង្រ្កាបទីតាំងដាំដំណាំកញ្ឆាខុសច្បាប់ចំនួន ០៦ទីតាំង នៅចំណុចខ្នងភ្នំដុបកំសត់ ស្ថិតក្នុងភូមិសាស្ត្រឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ នាថ្ងៃអង្គារទី៩ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៧ និង៣០នាទីព្រឹក។

ប៉ូលិសនិយាយថា ប៉ូលិសបានកាប់ និងដុតបំផ្លាញចោលដើមកញ្ឆាលើផ្ទៃដីសរុបចំនួន ៩៨២ ម៉ែត្រការ៉េ និងអាងស្ដុកទឹកចំនួន ០៥អាង។ បច្ចុប្បន្នកម្លាំងប៉ូលិសជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់ដាំដំណាំកញ្ឆាដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕


 

-->
adverise with khmeread