តោះមើលវិធីល្អៗដើម្បីបំបាត់ការព្រួយបារម្ភនិងការភ័យខ្លាចយ៉ាងមានប្រសិទ្ធភាព

បាតដៃបែកញើសជោគ បេះដូងលោតញាប់ បុកពោះភើតៗ ទាំងនេះគឺជាសញ្ញានៃការព្រួយបារម្ភនិងភ័យខ្លាច។ ជាការពិត ខណៈការភ័យខ្លាចខ្លះកើតចេញពីធម្មជាតិ ជាពិសេសនៅមុនព្រឹត្តិការណ៍ធំៗ ដូចជា សម្ភាសន៍ការងារ ណាត់សង្សារថ្ងៃដំបូង ឬ ធ្វើបទបង្ហាញជាសាធារណៈ ការដែលមានអារម្មណ៍ភ័យឥតឈប់ឈរអាចធ្វើឱ្យអ្នកក្លាយជាមនុស្សទន់ជ្រាយ។ 

ក្រៅពីជំងឺផ្លូវចិត្ត ការភិតភ័យ ​និង ការបារម្ភ វាក៏បង្កឱ្យគេងមិនលក់ ច្របូកច្របល់ក្នុងចិត្ត និង ប្តូរអារម្មណ៍គ្រប់ពេលផងដែរ ដែលទាំងអស់នេះគឺជាកត្តារំខានក្នុងជីវិតប្រចាំថ្ងៃរបស់លោកអ្នក។ 

មិនថាការបារម្ភរបស់អ្នកមានលក្ខណៈបណ្តោះអាសន្នឬជារោគសញ្ញាធ្ងន់ធ្ងរនោះទេ ខាងក្រោមនេះជាវិធីព្យាបាលបែបធម្មជាតិដើម្បីរំងាប់អារម្មណ៍ភ័យព្រួយរបស់លោកអ្នកយ៉ាងមានប្រសិទ្ធភាព។ 

១. ធ្វើសមាធិដើម្បីគ្រប់គ្រងថាមពលសរសៃប្រសាទនិងទប់ទល់ជាមួយស្ត្រេស។
២. ប្រើបច្ចេកទេសដកដង្ហើមបែបយ៉ូហ្គាដើម្បីរំងាប់អារម្មណ៍របស់អ្នក (ស្រូបដង្ហើមចូល ហើយទប់៦វិនាទី សឹមព្រលែងចេញសន្សឹមៗ)។
៣. ធ្វើលំហាត់ប្រាណយ៉ូហ្គាដើម្បីបន្ធូរអារម្មណ៍តានតឹង (ដេកសន្ធឹងដៃជើង ដកដង្ហើមវែងៗ និងកុំគិតអ្វីទាំងអស់)។
៤. ក្រេបតែក្តៅឧណ្ហៗ ជាពិសេសតែស្លឹកជីរអង្កាម ឬ តែក្រូចឆ្មា។
៥. ស្រូបក្លិនក្រអូបរបស់ផ្កាឡាវិនឌ័រដើម្បីបន្ធូរអារម្មណ៍ស្មុគស្មាញ។
៦. ចេញហាត់កីឡាឱ្យបែកញើសដើម្បីជំរុញអារម្មណ៍ល្អមកវិញ៕ ប្រភព ៖ CureJoy

-->
adverise with khmeread