អាចម៍ផ្កាយចំណាស់ ៧ ពាន់លានឆ្នាំគ្រោងដាក់លក់ក្នុងទីក្រុងញូវយ៉កក្នុងតម្លៃរាប់សែនដុល្លារ

ភាគច្រើននៃពួកយើងនឹងមិនអាចចេញទៅក្រៅផែនដីបាននោះទេ ប៉ុន្ដែមនុស្សមួយចំនួនអាចទៅថតរូបនិងយកបំណែកអាចម៌ផ្កាយមកផ្ទះវិញបាន។

ក្រុមហ៊ុនដេញថ្លៃរបស់ Christie's ក្នុងទីក្រុងញូវយ៉កនឹងដាក់អាចម៌ផ្កាយចំនួន៧៥ដេញថ្លៃលើអនឡាញដែលមានតម្លៃពី២៥០ដុល្លារទៅ១៨ម៉ឺនដុល្លារ។

មានអាចម៌ផ្កាយមួយក្នុងចំណោមពួកវាមានអាយុ៧ពាន់លានឆ្នាំ ដែលជាអាចម៌ផ្កាយចាស់បំផុតដែលយើងអាចប៉ះបាន ហើយអ្នកផ្សេងក៏អាចមានបំណែកនៃបរិយាកាសរបស់ព្រះចន្ទ និងភពអង្គារបានដែរ។

អ្វីដែលគេចាប់អារម្មណ៍បំផុតនោះ គឺ អាចម៌ផ្កាយចាស់បំផុត មានទម្ងន់២,៧គីឡូក្រាម ដោយគេលក់ក្នុងតម្លៃ១៨ម៉ឺនដុល្លារ៕

-->
adverise with khmeread