នាយកប្រតិបត្តិក្រុមហ៊ុន Johnson & Johnson និយាយថា ជនជាតិអាមេរិកនឹងត្រូវចាក់វ៉ាក់សាំងកូវីដរាល់ឆ្នាំ បើមេរោគនៅតែបន្តបំលែងខ្លួន

នាយកប្រតិបត្តិក្រុមហ៊ុន Johnson & Johnson និយាយថាវាអាចទៅរួចដែលថាជនជាតិអាមេរិកនឹងត្រូវការចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគកូរ៉ូណារៀងរាល់ឆ្នាំក្នុងរយៈពេលច្រើនឆ្នាំខាងមុខ។

នៅក្នុងបទសម្ភាសន៍មួយនៅស្ថានីយទូរទស្សន៍ CNBC កាលពីថ្ងៃអង្គារ លោក Alex Gorsky បានពិភាក្សាអំពីរបៀបដែលវីរុសកូរ៉ូណាបន្តបំលែង ដោយមានវិវត្តន៍រូបរាងផ្សេងៗគ្នានៅចក្រភពអង់គ្លេស អាហ្វ្រិកខាងត្បូង និងប្រេស៊ីល។

រហូតមកទល់ពេលនេះវ៉ាក់សាំងត្រូវបានបង្ហាញថាមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារការឆ្លងដោយមេរោគបំលែងខ្លួន រួមទាំងវ៉ាក់សាំងផ្ទាល់របស់ ​J&J ដែលគេរកឃើញថាមានប្រសិទ្ធភាព ៦៦ ភាគរយ។

ទោះយ៉ាងណាលោក Gorsky បានព្រមានថា ប្រសិនបើវីរុសបំលែងខ្លួននៅតែបន្តរកឃើញ​វ៉ាក់សាំងកូវីដ១៩អាចនឹងដូចជាវ៉ាក់សាំងផ្តាសាយតាមរដូវ ដែលត្រូវចាក់ជារៀងរាល់ឆ្នាំ៕ ប្រភព ៖ Daily Mail

-->
adverise with khmeread