3f22ecdf 92c0 4cc2 a38f 4ce02eee1703

ចោរ​គាស់​ផ្ទះ​ម្នាក់​ត្រូ​ពលរដ្ឋ​ចាប់វាយ​ទ្រមខ្លួន​ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ចោរ​គាស់​ផ្ទះ​ម្នាក់​ក្នុងចំណោម​៣​នាក់ ត្រូវ​ប្រជាពលរដ្ឋ​ក្នុងភូមិ ដេញ​ស្ទាក់​ចាប់បាន​វាយ​ឡើង​ទ្រម រួច​ហៅ​សមត្ថកិច្ច​មក​យកទៅ​ប៉ុស្តិ៍​ចោមចៅ​ដើម្បី​ធ្វើការ​សាក​​សួរ​បន្ត។ 

    ហេតុការណ៍​នេះ​កាលពី​វេលា​ម៉ោង ១០​យប់​ថ្ងៃទី ១០​ ខែមេសា ឆ្នាំ២០១៦ នៅ​ចំណុច​ផ្ទះជួល​ក្រោយ​បន្ទាយ​៩១ ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    តាម​ប្រភព​ព័​ត៍​មានបាន​ឲ្យ​ដឹងថា នៅ​យប់​មុនពេល​កើតហេតុ គេ​បានឮ​សំឡេង​មនុស្ស​កំពុង​ធ្វើ​អ្វី​នៅ​ខាងក្រៅ​ផ្ទះ​លក់ដូរ​ចាប់​ហ៊ួ​យ ហើយ​ប្រជាពលរដ្ឋ​ក្បែរ​ផ្ទះកើតហេតុ បាន​ទូរស័ព្ទ​ទៅប្រាប់​ម្ចាស់ផ្ទះ​ថា​មាន​ចោរ​កំពុង​គាស់​សោ​។ 

     បន្ទាប់មកទៀត​ម្ចាស់ផ្ទះ​បានចេញ​តាម​ទ្វារក្រោយ​ផ្ទះ​រួម​នឹង​ប្រជាពលរដ្ឋ​ចេញ​ដេញតាម​ចាប់ ប្រផាប់​ប្រ​ភីង បាន​ម្នាក់​និង​២​បាន់​ទៀត​រត់គេចខ្លួន​ដោយ​បាត់ ហើយ​ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​ចាប់បាន​ត្រូវ​ប្រជាពលរដ្ឋ​ស្វាគមន៍​យ៉ាង​ចាស់ដៃ ទើប​ទូរស័ព្ទ​ហៅ​សមត្ថកិច្ច​ប៉ុស្តិ៍​ចោមចៅ​មក​យកទៅ​ប៉ុស្តិ៍​ដើម្បី​សាកសួរ​។​

     សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ខាងលើ​ឈ្មោះ ដួន ភា​រ៉​ន អាយុ ២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​ភូមិ​កើតហេតុ មាន​ស្រុកកំនើត​នៅ​ភូមិ​ព្រែក​ប្រសព្វ ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ។​

     ក្រោយពេល​សាកសួរ សមត្ថកិច្ច​បាន​កសាង​សុំ​ណំ​រឿង​បញ្ជូន​ខ្លួន​មក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ ដើម្បី​ឡើង​តុលារ​ការចាត់ការ​តាមច្បាប់​៕​

 

អ្នកនឹងចូលចិត្ត

មតិយោបល់