រថយន្តទំនើបមួយគ្រឿងបើកលឿនពេកបុករបាំងថ្មក្រឡាប់ផ្ងារកង់ទ្រមេឃ

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបមួយគ្រឿងបានក្រឡាប់ផ្ងារកង់ទ្រមេឃ ខណៈបើកក្នុងល្បឿនលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ កាលពីវេលាម៉ោង៣យប់រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧  សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងរថយន្តស៊េរីទំនើប ដែលមានតម្លៃរាប់ម៉ឺនដុល្លារ ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 2BA-1911 អត្តសញ្ញាណអ្នកបើកបររថយន្តជាបុរសមិនទាន់ស្គាល់​​ និងរួមដំណើរជាមួយនារី២នាក់ទៀត បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនខ្លាំង, ខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យបាក់បែក ឯរថយន្តក្រឡាប់ផ្ងារកង់ឡើងលើ តែមិនបណ្ដាលឱ្យនរណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចបានវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នា នៅពេលក្រោយ៕ 


 

-->
adverise with khmeread