ប្តីប្រើហិង្សាប្តីវាយប្រពន្ធហើមមុខ ភ្លៅឆ្វេងនិងយកឈើបុកប្រដាប់ភេទ

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន បន្ទាប់ពីប្រើអំពើហិង្សាក្នុងគ្រួសារ ប្តីវាយប្រពន្ធហើមមុខ ភ្លៅឆ្វេង និងយកឈើបុកប្រដាប់ភេទ ស្ថិតនៅផ្ទះគ្មានលេខ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៦-០២-២០២១ ម៉ោង១៩ និង០០នាទី។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ យន់ ចាន់ណា ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ ហេង ធារិន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅផ្ទះកើតហេតុ។

ប៉ូលិសបន្តថា មុនពេលកើតហេតុជនរងគ្រោះកំពុងនៅផ្ទះ ពេលនោះជនសង្ស័យជាមនុស្សញៀនគ្រឿងញៀនខ្លាំង បានផឹកស្រាស្រវឹងរួចមកដល់ផ្ទះក៏ចោទប្រពន្ធថា «មានសាហាយ ហើយក៏មានទំនាស់គ្នា»។ ពេលនោះជនសង្ស័យក៏វាយជនរងគ្រោះហើមថ្ពាល់ខាងឆ្វេង និងជាំភ្លៅខាងឆ្វេង បន្ទាប់មកជនសង្ស័យយកឈើបុកប្រដាប់ភេទជនរងគ្រោះបណ្តាលឱ្យហើម រួចក៏មានអ្នកជិតខាងឃាត់បំបែកចេញ ជនសង្ស័យក៏គេចខ្លួនបាត់។ 

ប៉ូលិសបន្តទៀតថា លុះដល់ថ្ងៃទី០៩ កុម្ភៈ ឆ្នាំ២០២១ ម៉ោង១១ និង៤០នាទី សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនៅភូមិកើតហេតុ បញ្ជូនមកអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕

-->
adverise with khmeread