រថយន្តបើកសុខៗបែកកង់រេចង្កូតចូលចំណែកផ្លូវម្ខាងបុកម៉ូតូរបួសធ្ងន់ម្នាក់នៅប៉ៃលិន

ប៉ៃលិន ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូកើតឡើងបណ្តាលឱ្យខូចខាតរថយន្តស្រាលចំនួន០១គ្រឿង​ និងមនុស្សរបួសធ្ងន់ម្នាក់ នាវេលាម៉ោង០៦​និង៣៥​នាទីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចសង្កាត់ប៉ៃលិន ក្រុង-​ខេត្តប៉ៃលិន​។

យោងតាមប្រភពបានឱ្យដឹងថា អ្នកបើកបររថយន្ត​ឈ្មោះ​ ហេង​ សុខឡង​ ភេទប្រុស​ អាយុ​ ២៨ឆ្នាំ​ រស់នៅភូមិថ្មី​ ឃុំអូដារ​ ស្រុកកំរៀង​ ខេត្តបាត់ដំបង (គ្មានរបួស)​ បានបើកបររថយន្តម៉ាក​ NISSAN FRONTIER 2006 ពណ៌ស​ ពាក់ស្លាកលេខ​ភ្នំពេញ​ 2AD -9997 បើកបរពីជើងទៅត្បូង​។

ចំណែកអ្នកបើកម៉ូតូឈ្មោះ​ ហឹង​ ម៉េត​ ភេទប្រុស​ អាយុ​ ២៨​ ឆ្នាំរស់នៅភូមិបឌិននៀវ​ សង្កាត់ប៉ៃលិន ក្រុង-​ ខេត្តប៉ៃលិន​ បានរងរបួសធ្ងន់​ដោយបានបើកបរម៉ូតូម៉ាក​ HONDA DREAM  2020 ពណ៌ស​ ពាក់ស្លាក់លេខ​ បាត់ដំបង ​1AL-4693​ បើកបរពីត្បូង​ទៅជើង​ ដល់ចំណុចខាងលើក៏បុកគ្នាតែម្តង។ មូលហេតុនៃគ្រោះថ្នាក់នេះបណា្តលមកពីភាគីខាងរថយន្តបានបែកកង់រេចង្កូតចូលខាងម៉ូតូ។

វត្ថុតាងទាំងអស់ត្រូវបានយកទៅរក្សាទុកនៅការិយាល័យប៉ូលិសចរាចរណ៍ផ្លូវគោក​ខេត្តប៉ៃលិនចាត់ការនៅពេលក្រោយ៕

-->
adverise with khmeread