ឃាត់បុរសម្នាក់ជាមួយសារធាតុញៀនកន្លះគីឡូក្រាមនៅក្រុងព្រះសីហនុ

ព្រះសីហនុ ៖ កម្លាំងប៉ូលិសជំនាញក្រុងព្រះសីហនុ​បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន​ម្នាក់​ ស្ថិតនៅក្រុម​១៧​ ភូមិ​៤​ សង្កាត់​លេខ​៤ ក្រុង-ខេត្តព្រះសីហនុ​ នាថ្ងៃ​អង្គារ៍​ទី០៩​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ វេលាម៉ោង​ ១២ ​និង៣០នាទីម្សិលមិញ។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ​ លី​ ឡាយ​ ភេទ​ប្រុស​ ឆ្នាំកំណើត ​១៩៩២​ ជនជាតិខ្មែរ​ មុខរបរ​កម្មករសំណង់ ទីលំនៅបច្ចុប្បន្ន​ក្រុម​២៧​ ភូមិ​២​ សង្កាត់​៤​ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណើត​ ភូមិ​ថ្មស​ ឃុំថ្មស​ ស្រុកបុទុមសាគ​រ​ ខេត្តកោះកុង​។ បន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យពុំព្រមសហការប្រាប់សមត្ថកិច្ចនោះទេ។ ដោយអនុវត្តវិធានការជំនាញប៉ូលិសបាននាំជនសង្ស័យទៅដល់បន្ទប់ជួល​ ជនសង្ស័យក៏ព្រមបង្ហាញគ្រឿងញៀនដែលខ្លួន​លាក់ទុក។

ប៉ូលិសបន្តថា វត្ថុតាងរួមមាន​ម្សៅក្រាម​ព៌ណសថ្លា​ សង្ស័យសារធាតុញៀន​ ៤កញ្ចប់ធំ​ ០៣កញ្ចប់តូច (ទម្ងន់សរុប​ប្រហែលកន្លះគីឡូ), ទូរស័ព្ទ០១​គ្រឿង, ជញ្ជីងសម្រាប់​ថ្លឹងគ្រឿងញៀន​ចំនួនមួយ និងថង់សម្រាប់វេចខ្ចប់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យខាងលើបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ​ និង​ចាត់ការតាមផ្លូវច្បាប់៕

-->
adverise with khmeread