រថយន្ត២គ្រឿងបើកបុកគ្នានៅកំណាត់ផ្លូវជាតិលេខ៥ខូចខាតទាំងសងខាង

កំពង់ឆ្នាំង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តម៉ាកតូយ៉ូតាកាមរី (ឆ្លាម) បើកបុកចូលចំណែកផ្លូវរបស់រថយន្តម៉ាកHyundai បណ្តាលឱ្យខូចខាតទាំងសងខាងកើតឡើង នាថ្ងៃអង្គារទី៩ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១និង៤៥នាទីរសៀល នៅចំណុចវាលបារ៉ាមចន្លោះបង្គោលគីឡូម៉ែត្រលេខ៦៤-៦៥ ភូមិធ្លកយល់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនិយាយថា ភាគីរថយន្តតូយ៉ូតាកាមរី(ឆ្លាម)ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2D.1475 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ បើកបរពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូង។ លុះមកដល់ចំណុចខាងលើក៏បានបុកចូលចំណែកផ្លូវរបស់រថយន្តម៉ាក Hyundai ពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 3A-0997 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើងក្នុងដំណើរច្រាស់ទិសគ្នា។
 
ក្រោយកើតហេតុវត្ថុតាងរថយន្តទាំង២ បានយកមករក្សាទុកនៅអធិការរដ្ឋានប៉ូលិសស្រុកកំពង់ត្រឡាច៕

-->
adverise with khmeread