ឃាត់ជនសង្ស័យម្នាក់ពាក់ព័ន្ធប្រើប្រាស់ថ្នាំញៀននៅក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ កម្លាំងប៉ូលិសរបស់ក្រុងកំពង់ឆ្នាំងនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១០ យប់បានធ្វើការចេញល្បាតពេលយប់នៅតាមចំណុចសំខាន់ៗ និងគោលដៅទីសួនសាធារណៈ លទ្ធផលឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀន។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ស សំបូរ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ពីបទប្រើប្រាស់គ្រឿងញៀន។ ដកហូតវត្ថុតាងរួមមាន ទូរស័ព្ទ ០២គ្រឿង និងឧបករណ៍ជក់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសក្រុងកំពង់ឆ្នាំងចាត់ការបន្តតាមនីតិវិធីនៃច្បាប់៕
 

-->
adverise with khmeread