លោក Jamie Carragher ចោទប្រកាន់ Harry Maguire ថា ខ្វះសេចក្តីក្លាហាន

        លោក Jamie Carragher បានស្តីបន្ទោសកីឡាករ Harry Maguire ដែលបណ្តោយឲ្យក្រុម Everton តាមស្មើនៅនាទីចុងម៉ោងនៅក្នុងការប្រកួតកាលពីថ្ងៃសៅរ៍នៅពហុកីឡាដ្ឋាន Old Trafford ហើយថា ធ្វើឲ្យក្រុមនេះស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ក្នុងការតាមប្រមាញ់យកពានជើងឯក។

        វីរបុរសរបស់ក្រុម Liverpool រូបនេះបានចោទប្រកាន់ប្រធានក្រុម United ថា ខ្វះសេចក្តីក្លាហាន ហើយទម្លាក់ចូលជ្រៅពេកនៅពេលព្យាយាមការពារ ហើយថា ផ្តល់ឱកាសឲ្យកីឡាករ Dominic Calvert-Lewin រកបានគ្រាប់បាល់ជួយឲ្យក្រុម Everton តាមស្មើ ៣-៣។

        ក្រុមរបស់លោក Ole Gunnar Solskjaer រកបាន២គ្រាប់នាំមុខមុនក្នុងការប្រកួតនេះ ហើយនៅពេលនេះពួកគេមានគម្លាត ៥ពិន្ទុពីក្រុមនាំមុខ Manchester City ។

        លោក Carragher អះអាងថា Maguire មានការទទួលខុសត្រូវច្រើនពេក ប៉ុន្តែទទួលស្គាល់ថា កីឡាកររូបនេះមានកំហុសដោយសារមិនរក្សាជំហរស្មើកីឡាករផ្សេងទៀត អំឡុងការប្រកួតនេះ។

        លោកបាននិយាយថា " លោក Rafa Benitez ធ្លាប់ស្តីបន្ទោសខ្ញុំ អំពីការទាត់ហ្វ្រីឃីកចុងម៉ោង។ ខ្ញុំមិនបានរក្សាជំហរច្បាស់លាស់"៕

-->
adverise with khmeread