Ole Gunnar Solskjaer អះអាងថា កីឡាកររបស់លោកបានធ្វើឲ្យក្រុមអ្នករិះគន់ភ្លឺភ្នែក ដោយប្រែក្លាយជាក្រុមខ្លាំងយ៉ាងឆាប់រហ័ស

        លោក Ole Gunnar Solskjaer បានអះអាងថា ក្រុម Manchester United បានធ្វើឲ្យអ្នករិះគន់ជាច្រើនភ្លឺភ្នែក ដោយប្រែក្លាយទៅជាក្រុមប្រជែងយកពានជើងឯកក្របខណ្ឌព្រីមីញ៉េលីកនៅរដូវកាលនេះ។

        បច្ចុប្បន្ន ក្រុមបិសាចក្រហមឈរនៅលេខរៀងទី ២ នៅក្របខណ្ឌបាល់ទាត់កំពូលរបស់អង់គ្លេស ដោយមានគម្លាត៥ ពិន្ទុពីក្រុមនាំមុខ Manchester City ប៉ុន្តែក្រុមរបស់លោក Pep Guardiola គ្មានសល់ការប្រកួតក្នុងដៃនោះទេ។

        ក្រុម United ចាប់ផ្តើមការប្រកួតក្នុងទម្រង់លេងអន់នៅរដូវកាលនេះ ដោយរកបានជ័យជម្នះ២ ប្រកួតក្នុងចំណោម ៦ ប្រកួតដំបូងរបស់ខ្លួន ប៉ុន្តែបន្តលេង ១២ ប្រកួតមិនដែលចាញ់និងបានក្លាយជាក្រុមខ្លាំងមួយក្នុងការប្រជែងយកពាន។

        ទោះបីជាយ៉ាងណាលោក Solskjaer ហាក់មិនចង់និយាយដល់ការរីកចម្រើក្រុមរបស់លោកទេ ហើយផ្ទុយទៅវិញ លោកសម្លឹងទៅមុខ ខណៈក្រុម United នឹងប្រកួតដណ្តើមពានបីនៅរដូវកាលនេះ។

        លោក Solskjaer បាននិយាយថា "ខ្ញុំគិតថា យើងបានបោះជំហានច្រើន ប៉ុន្តែខ្ញុំមិនអាចវិលត្រឡប់ទៅរយៈពេលមួយឆ្នាំមុនទេ ហើយខ្ញុំគិតថា តើយើងនៅពីក្រោយក្រុម Liverpool និងក្រុម Man City ឆ្ងាយប៉ុន្មាន ហើយថា ហេតុអ្វីបានជាយើងតាមពីក្រោយក្រុម Leicester City និងឡើងមកឈរក្នុងក្រុមកំពូលទាំងបួន"៕

-->
adverise with khmeread