adverise with khmeread Lemonjuicecandies

នរណាៗ​ក៏​ធុំក្លិន​មាត់​ដែរ​, បើ​ចង់​បំបាត់​ក្លិន​មាត់​សូម​សាក​ក្រូចឆ្មា និង​ដុំ​ទឹកកក​!

    ​ក្រពេញទឹកមាត់​របស់​យើង​ផលិត​ទឹកមាត់​ចំណុះ ៣ Pint (Pint=៤៨០ មិ​ល្លី​លីត្រ​) រៀងរាល់ថ្ងៃ​។ ទឹកមាត់​គឺជា​អង្គធាតុ​រាវ​ដ៏​អស្ចារ្យ​ដែល​ផ្ទុក​ផូស្វ័រ​សម្រាប់​ឱ្យ​ធ្មេញ​របស់​យើង​ស្រូប និង​ប្រឆាំង​បាក់តេរី​ដើម្បី​ការពារ​ការ​ពុកផុយ (​និង បាក់តេរី​ដែល​បង្ក​ឱ្យ​ធុំក្លិន​មាត់​មិនល្អ​) និង​ជួយ​ឱ្យមាន​លំហូរ​អាហារ និង​ទឹក​ឆ្លងកាត់​មាត់ និង​បំពង់ក​។ ដោយសារតែ​បាក់តេរី​ប្រភេទ​ខ្លះ ទើប​ធ្វើឱ្យ​មាត់​ស្ងួត​និង​បង្ក​ជា​ក្លិន​មាត់​។ នៅពេល​មាន​ក្លិន​មាត់ លោក​អ្នកនឹង​បាត់បង់​ជំនឿ​ចិត្ត​ពេល​ជួបនឹង​មនុស្សម្នា ហើយ​ជាពិសេស​ចំពោះ​អ្នកធ្វើការ​ផ្នែក​ទំនាក់ទំនង​តែម្តង​។ ប៉ុន្តែ​សូមកុំ​បារម្ភ អនុវត្តតាម​វិធី​ខាងក្រោម​លោកអ្នក​នឹង​លែង​បារម្ភ​រឿង​ក្លិន​មាត់​ទៀតហើយ​៖

​     * គ្រឿងផ្សំ​
​    ​- ទឹកស្អាត​
​    ​- ទឹកក្រូច​ភ្លា ឬ​ក្រូចឆ្មា ១/២ នៃ​កូន​កែវ​កាហ្វេ​
​    ​- ដុំ​ទឹកកក​មួយ​សាង (១០ ទៅ ១២ ដុំ​)
​    ​
​    ​ស្រោច​ទឹកក្រូច​ឆ្មា​លើ​ដុំ​ទឹកកក​នីមួយៗ ដែល​ទុក​ក្នុង​ទូទឹកកក រួច​កូរ​វា​បន្តិច ដើម្បីឱ្យ​ចូលជាតិ​។ បន្ទាប់មក​ទុក​វា​ឱ្យ​កក​នៅក្នុង​ទូទឹកកក​។  

​    ​ពេល​ដុំ​ទឹកកក​ក្រូចឆ្មា​រឹង​ហើយ​នោះ លោកអ្នក​អាច​ដំ​បំបែក​វា​តូចៗ រួច​បៀម​វា​ឱ្យ​រលាយ​ក្នុង​មាត់​ជាការ​ស្រេច​។ ដុំ​ទឹកកក​នៅសល់​អាច​ប្រើ​បាន​ថ្ងៃក្រោយៗ​ទៀត​។ បើ​មិន​ចង់​បៀម​ដុំ​ទឹកកក​ទេ លោកអ្នក​អាចដាក់​ដុំ​ទឹកកក​ចូល​ទឹក​ផឹក​ធម្មតា ដើម្បីឱ្យ​វារ​ក្សា​ប្រសិទ្ធភាព​បានយូរ​។ ត្រូវ​ចាំ អាស៊ីត​ក្រូចឆ្មា​ច្រើន​អាចធ្វើឱ្យ​ខូចការ​ចារ​ធ្មេញ ដូច្នេះ​មិនត្រូវ​ដាក់​វា​ច្រើន​ហួស​កម្រិត​ណែនាំ​ខាងលើ​នោះទេ​៕

adverise with khmeread
ប្រភព៖ អេ​វើ​រី​ដេ​រូដ​

អ្នកនឹងចូលចិត្ត

មតិយោបល់