មេដឹកនាំយោធាមីយ៉ាន់ម៉ាសុំលោកប្រយុទ្ធ ចាន់អូចា ជួយផ្នែកលទ្ធិប្រជាធិបតេយ្យ

នាយករដ្ឋមន្រ្តីប្រាយុទ្ធចាន់អូចាដែលខ្លួនគាត់បានដណ្តើមអំណាចជាលើកដំបូងនៅក្នុងរដ្ឋប្រហារមួយបាននិយាយនៅថ្ងៃពុធទី១០កុម្ភៈថា គាត់បានទទួលលិខិតពីមេដឹកនាំយោធាថ្មីរបស់មីយ៉ាន់ម៉ា ដែលស្នើសុំជំនួយដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យ។

ឧត្តមសេនីយ៍ប្រាយុទ្ធ ដែលបានផ្តួលរំលំនាយករដ្ឋមន្រ្តីជាប់ឆ្នោតកាលពីឆ្នាំ ២០១៤ និងចូលកាន់តំណែងបន្ទាប់ពីការបោះឆ្នោតឆ្នាំ ២០១៩ ដែលគូប្រជែងរបស់លោកនិយាយថាមានគុណវិបត្តិច្រើននោះ បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងបាងកកថា លោកតែងតែគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសជិតខាង។

កងទ័ពរបស់មីង អ៊ុងហ្លាំង បានផ្តួលរំលំមេដឹកនាំស៊ីវិលជាប់ឆ្នោតអ៊ុងសានស៊ូជីកាលពីថ្ងៃទី ១ ខែកុម្ភៈនិងបានឃុំខ្លួនលោកស្រី ដោយចោទប្រកាន់ពីបទក្លែងបន្លំនៅក្នុងការបោះឆ្នោតឆ្នាំមុន ដែលគណបក្សរបស់លោកស្រីបានឈ្នះភ្លូកទឹកភ្លូកដី។ គណៈកម្មការបោះឆ្នោតបានច្រានចោលការអះអាងរបស់កងទ័ព។

ឧត្តមសេនីយ៍ប្រាយុទ្ធបាននិយាយថា "យើងគាំទ្រដំណើរការប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ាប៉ុន្តែអ្វីដែលសំខាន់បំផុតនៅថ្ងៃនេះគឺត្រូវរក្សាទំនាក់ទំនងល្អពីព្រោះវាជះឥទ្ធិពលដល់ប្រជាជន សេដ្ឋកិច្ច ពាណិជ្ជកម្មតាមព្រំដែន ជាពិសេសនៅឥឡូវនេះតែម្តង"។

លោកនិយាយថា "ថៃគាំទ្រដំណើរការប្រជាធិបតេយ្យ។ អ្វីនៅសល់គឺអាស្រ័យលើគាត់រៀបចំដំណើរការនោះរៀបម៉េចដោយខ្លួនឯង"៕ ប្រភព ៖ Bangkok Post 


 

-->
adverise with khmeread