តោះមើលពីរបៀបធ្វើសមាធិដោយការតាំងអារម្មណ៍ឱ្យបានស្ងប់

នៅពេលគិតដល់ការធ្វើសមាធិ អារម្មណ៍ច្របូកច្របល់ជាច្រើនចាប់ផ្តើមដក់ចូលខួរក្បាលភ្លាម ក្នុងនោះមានត្រួសៗដូចជា ការខ្វាយខ្វល់ពីរឿងត្រូវធ្វើ ខ្វល់ពីរឿងអតីត ឬបារម្ភអំពីអនាគត ប៉ុន្តែធ្វើយ៉ាងណាទើបអាចធ្វើសមាធិបានស្ងប់អារម្មណ៍ល្អ?

ពិតណាស់ លោកអ្នកអាចសម្រេចបានសមាធិបែបនោះបានតាមរយៈវិធីទាំង ៩ ដូចខាងក្រោម ៖
១. កំណត់យកពេល ៥ នាទីអង្គុយដកដង្ហើមចោលលេងៗសិន ហើយរកកន្លែងណាដែលស្រួលអង្គុយនិងស្ងាត់ល្អ។
២. អង្គុយឱ្យត្រង់ខ្នង។
៣. ផ្តោតលើដង្ហើមរបស់អ្នកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
៤. ដំបូងអ្នកអាចពិបាកផ្តោតអារម្មណ៍ ប៉ុន្តែត្រូវព្យាយាមឱ្យខ្លាំងបន្តិច។
៥. បន្ទាប់មក អារម្មណ៍របស់អ្នកចាប់ផ្តើមច្របូកច្របល់ខ្លាំងទៅៗ តែត្រូវងាកមកផ្តោតលើដង្ហើមម្តងទៀត។
៦. បន្ទាប់មកទៀតក្នុងចិត្តរបស់អ្នកនឹងរឹតតែច្របូកច្របល់លើសដើម។
៧. ជាថ្មីម្តងទៀត ត្រូវងាកមកផ្តោតលើដង្ហើម។
៨. អ្វីៗគឺសំខាន់លើការងាកមកផ្តោតលើដង្ហើមឡើងវិញរហូត ត្រូវចងចាំ។
៩. ធ្វើបែបនេះដដែលៗ លោកអ្នកនឹងអាចបំបាត់អារម្មណ៍ច្របូកច្របល់បានដោយស្វ័យប្រវត្តិ។ 

អត្ថប្រយោជន៍នៃការធ្វើសមាធិ ៖ 
- បំបាត់ស្ត្រេស
- ជំរុញការចងចាំបានល្អ
- ធ្វើឱ្យចាស់ចិត្តចាស់គំនិត
- មិននាំឱ្យច្រឡោតខឹងផ្តេសផ្តាស៕

-->
adverise with khmeread