ប្រសិនបើអ្នកបន្តឈឺក្បាលរាល់យប់ នេះហើយជាមូលហេតុ!

អ្វីក៏ដោយឱ្យតែរំខានដល់ដំណេករបស់អ្នក វាពិតជារឿងគួរឱ្យធុញទ្រាន់ណាស់ ជាពិសេស ប្រសិនបើវាបង្កការឈឺចាប់។ ការឈឺក្បាលរាល់យប់អាចមានមូលហេតុផ្សេងៗគ្នាមួយចំនួន។ អ្នកប្រហែលជាឈឺក្បាលបែប Hypnic ដែលគេស្គាល់ដែរថា "ការឈឺក្បាលទៀងពេលវេលាម៉ោងរបស់វា" ព្រោះវានឹងដាស់លោកអ្នកឱ្យភ្ញាក់នៅម៉ោងដដែលៗរាល់យប់ នេះយោងតាមអង្គការមូលនិធិអាមេរិកាំងផ្នែកជំងឺឈឺក្បាលប្រកាំង។

ប៉ុន្តែក៏មានមូលហេតុជាច្រើនទៀតដែរដែលអាចបណ្តាលឱ្យឈឺក្បាលនៅពេលយប់ ហើយមូលហេតុខ្លះគឺស្រដៀងនឹងការឈឺក្បាលបែប Hypnic ដែរដូចជាឈឺក្បាលប្រកាំងឬឈឺជាលក្ខណៈចង្កោម។ ស្ត្រេសអាចបណ្តាលឱ្យឈឺក្បាលតឹងណែនខ្លាំង ដែលជាធម្មតាត្រូវគេពិពណ៌នាថាជាការឈឺចាប់នៅជុំវិញក្បាល។ ការសម្លឹងមើលអេក្រង់កុំព្យូទ័រខ្លាំងពេកអាចបណ្តាលឱ្យមានរោគសញ្ញាឈឺក្បាលដោយសារកុំព្យូទ័រ ដែលបណ្តាលឱ្យឈឺក្បាល រោយភ្នែក ក្រហាយភ្នែក ឈឺកនិងស្មា។ អ្នកអាចឈឺក្បាលនិងឈឺផ្ទៃមុខពីការកកិតធ្មេញចុះឡើង ពេលកំពុងគេងលក់ ហើយប្រសិនបើអ្នកមានការថប់បារម្ភឬបាក់ទឹកចិត្ត អ្នកអាចងាយនឹងឈឺក្បាលប្រកាំងជាងអ្នកដទៃ។ ក្នុងករណីដ៏កម្រ ការឈឺក្បាលក៏អាចជារោគសញ្ញានៃជំងឺកូវីដ១៩ផងដែរ។

ក្នុងករណីធ្ងន់ធ្ងរបំផុត ការឈឺក្បាលខ្លាំងពេករាល់ថ្ងៃអាចបង្ហាញពីរោគសញ្ញាជំងឺក្រិនខួរក្បាល។ ប្រសិនបើការឈឺក្បាលរបស់អ្នកមិនអាចទ្រាំបាន សូមទូរស័ព្ទទៅ ៩១១ ឬទៅបន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ៕

-->
adverise with khmeread