តើនឹងមានរឿងអ្វីកើតឡើង បើអ្នកច្រឡំលេបទឹកថ្នាំខ្ពុលមាត់?

មនុស្សច្រើនណាស់ប្រើទឹកថ្នាំខ្ពុលមាត់ដើម្បីរក្សាសុខភាពមាត់ធ្មេញរបស់ពួកគេ។ ទឹកខ្ពុលមាត់ត្រូវបានគេប្រើកម្ចាត់បាក់តេរីគ្រោះថ្នាក់ ដែលអាចបង្កជាជំងឺអញ្ចាញ និងធ្មេញពុកផុយ។ ប៉ុន្ដែទឹកទាំងនោះគេមិនយកប្រើប្រាស់ដើម្បីលេបចូលក្នុងពោះនោះទេ។ ហើយប្រសិនបើអ្នកខ្ពុលវាក្នុងចំនួនច្រើនដោយច្រឡំលេប ឬមានគោលបំណងលេប វាអាចនឹងធ្វើឱ្យពុលបាន។

យ៉ាងណាមិញ អ្នកមិនត្រូវភ័យឡើយ ប្រសិនបើអ្នកច្រឡំលេបវាក្នុងចំនួនតិចតួច ដោយវាបង្កឱ្យអ្នកឈឺពោះតែប៉ុណ្ណឹងឯង។ នោះដោយសារតែទឹកខ្ពុលមាត់ភាគច្រើនផ្ទុកនូវសារធាតុហ្វ្លុយអូរីត ដែលអាចឱ្យក្រពះពោះវៀនមានបញ្ហាដូចជាចង់ក្អួតជាដើម។ ហើយរោគសញ្ញានឹងបាត់ទៅវិញក្នុងរយៈពេលខ្លី។

ទឹកខ្ពុលមាត់ក៏ផ្ទុកនូវសារធាតុផ្សេងៗទៀតដូចជា អេតាណុល, មែនថល, មេទីលសាលីសាលែត និងអាស៊ីតបេនសូអាក់ ។ នេះមានន័យថា ប្រសិនបើអ្នកលេបវាក្នុងកម្រិតច្រើនអាចនឹងធ្វើឱ្យពុល និងមានអារម្មណ៍វិលមុខ និងងងុយគេង។ ហើយរោគសញ្ញានៃការលេបវាក្នុងចំនួនច្រើនរួមមានឈឺពោះ រាគ ចង្វាក់បេះដូងលោតញាប់ សីតុណ្ហភាពរាងកាយធ្លាក់ចុះ សម្ពាធឈាមធ្លាក់ចុះ ដកដង្ហើមដង្ហក់ៗ និយាយរដិបរដុប ចង់ក្អួត និងក្អួត។

ហើយប្រសិនបើអ្នកមានរោគសញ្ញាណាមួយកើតឡើង បន្ទាប់ពីច្រឡំលេបត្រូវទៅមន្ទីរពេទ្យជាបន្ទាន់៕

-->
adverise with khmeread