adverise with khmeread Willl google buy yahoo

ក្រុម​ហ៊ុយ​ក្សៗ​រាប់ទាំង Google កំពុង​ប្រជែង​គ្នា​ដេញថ្លៃ​ទិញយក Yahoo ដែល​អាចមាន​តម្លៃ​រហូត​ជាង ១០.០០០ លាន​ដុល្លារ​

​    ​ខណៈ​ថ្ងៃ​ដេញ​ថ្ងៃ​ទិញ​ក្រុមហ៊ុន Yahoo ជិត​មកដល់​នៅ​ថ្ងៃទី​១៨ ខែមេសា​ខាងមុខ​ព័ត៌មាន​លម្អិត​ថ្មីៗ​កំពុងតែ​លេច​ឡើងជា​បណ្តើរៗ​។ យោងទៅលើ​របាយ​ណ៍​ការ​មួយ​បង្ហាញថា ក្រុមហ៊ុន​ធំ​ដូចជា Verizon និង Google កំពុង​ចាប់អារម្មណ៍​នៅក្នុង​ការដេញថ្លៃ​ទិញ​នេះ​។​

​    ​ដោយ​ការដើរ​មិនទាន់​គេ​និង​យឺត​ជាងគេ​យ៉ាងខ្លាំង ក្រុមហ៊ុន Yahoo បាន​រសាត់​ឆ្ងាយ​ពី​បច្ចេកវិជ្ជា​ពិភពលោក​។ ជា​លទ្ធផល​ក្រុមហ៊ុន​មួយ​នេះ​សម្រេចចិត្ត​ដាក់លក់​។ ប្រសិនបើ​និយាយ​អំពី​សក្ដានុពល​អ្នកទិញ មាន​ក្រុមហ៊ុន​ជាច្រើន​មាន​ចំណាប់អារម្មណ៍​។​

​    ​Google ក្នុងពេល​បច្ចុប្បន្នកំពុង​ពិចារណា​លើ​ការដេញថ្លៃ​ទិញយក​វេ​ប​សាយ Yahoo នេះ​បើតាម​របាយ​ណ៍​ការណ៍​ពី​វេ​ប​សាយ Bloomberg​។ ក្នុង​របាយការណ៍​បានលើកឡើង​អំពី​ឈ្មោះ​ក្រុមហ៊ុន Verizon ដែល​នឹងធ្វើ​ការដេញថ្លៃ​ក្នុង​ទឹក​ទី​១​សម្រាប់​ទិញយក Yahoo ផងដែរ​។​

​    ​ក្រុមហ៊ុន AT&T, Microsoft និង Comcast និង​ក្រុមហ៊ុន​ដែលមាន​សក្ដានុពល​ជាច្រើន​ទៀត ក៏បាន​សម្រេចចិត្ត​ក្នុងការ​ដេញថ្លៃ​ផងដែរ​។​

​    ​ក្រុមហ៊ុន Yahoo បានចាប់ផ្ដើម​ដេញថ្លៃ​លក់​អាជីវកម្ម​ស្នូល​របស់ខ្លួន​តាំងពី​ខែកុម្ភៈ បន្ទាប់ពី​បរាជ័យ​ក្នុងការ​ចាប់យក​ភាគហ៊ុន​ពី​ក្រុមហ៊ុន E-Commerce យក្ស​របស់​អាស៊ី Alibaba​។​

​    ​តាម​របាយការណ៍​វេ​ប​សាយ Bloomberg បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន Verizon បាន​ដេញថ្លៃ​មុនគេ​និង​ឲ្យ​តម្លៃ​តិចជាង ៨ ពាន់​លាន​ដុល្លារ​៕

adverise with khmeread
ប្រភព៖ Bloomberg

អ្នកនឹងចូលចិត្ត

មតិយោបល់