កំពូលអ្នកបើកឡានសាហាវបំផុតលើលោក! ត្រូវការឈើតែពីរដើមដើម្បីធ្វើស្ពានបណ្តោះអាសន្ន ហើយបើកថយក្រោយទៀត មិនខ្ចីបើកធម្មតាដូចគេ

ការប្រណាំងរថយន្ត Formula One ទាមទារឱ្យមានជំនាញអស្ចារ្យមិនគួរឱ្យជឿ ប៉ុន្តែកំពូលអ្នកប្រណាំងរថយន្ត Lewis Hamilton គ្មានជំនាញអ្វីអាចមកផ្ទឹមនឹងអ្នកបើកបរជនជាតិចិនម្នាក់នេះបានឡើយ។

ក្នុងវីដេអូត្រជាក់ចុងដៃចុងជើងនេះ គេឃើញអ្នកបើកបរបើកឡានថយក្រោយឆ្លងកាត់ស្ពានបណ្តោះអាសន្ន ដែលធ្វើឡើងពីដើមឈើមូលចំនួន ២ ដើម មិនមែនឈើសំប៉ែតនោះឡើយ។

ជាមួយការបើកថយក្រោយយ៉ាងស្ទាត់ជំនាញនិងភាពក្លាហានផ្សំផ្គំជាមួយផងនោះ បុរសនេះអាចឆ្លងស្នាមភ្លោះនិងទៅដល់ផ្នែកម្ខាងទៀតយ៉ាងងាយ។

វីដេអូនេះថតកាលពីថ្ងៃអង្គារទី៩កុម្ភៈនៅទីក្រុងគុនមីង ភាគខាងត្បូងខេត្តយូនណាន។ វីដេអូនេះត្រូវបានបង្ហោះលើបណ្តាញសង្គមវីដេអូ Kuaishou ដោយឈ្មោះ Lao Kun។

ក្នុងវីដេអូគេអាចឃើញឈើទប់ទម្ងន់ឡានសឹងមិនចង់ជាប់ ប៉ុន្តែអ្នកបើកបរក្លាហានជាងឈើ ដែលទ្រឡាននោះទៅទៀត៕

 

-->
adverise with khmeread