នៅអូស្ត្រាលី គេហាមប៉ះពាល់មឹកខៀវមួយនេះ ព្រោះពិសរបស់វាអាចធ្វើឱ្យមនុស្សខ្វិនក្នុងរយៈពេលត្រឹម ១០ នាទី

វីដេអូមួយថតនៅឆ្នេរសមុទ្រដ៏ល្បីរបស់ទីក្រុងស៊ីដនីបង្ហាញមឹកពណ៌ខៀវមរណៈមួយក្បាលកំពុងលាក់ខ្លួនពីអ្នកលេងសមុទ្រ។

បុរសឈ្មោះ Robin Dempster គឺជាអ្នកប្រទះឃើញវា ដែលវាគឺជាមឹកពិសសាហាវនៅឆ្នេរសមុទ្រ Balmoral ។

លោក Dempster និងកូនរបស់គាត់បានដើររកថ្មនៅឆ្នេរសមុទ្រនោះ នៅពេលពួកគេប្រទះឃើញមឹកមរណាមួយនេះចេញពីក្រោមថ្ម។

មឹកខៀវដែលគេហៅថា Blue-Ringed ខាំយើងមិនឈឺនោះទេ ប៉ុន្ដែមានគ្រោះថ្នាក់ណាស់ ដោយអាចឱ្យយើងខ្វិនក្នុងរយៈពេល១០នាទី។ ហើយអ្នកលេងឆ្នេរសមុទ្រត្រូវបានគេហាមឃាត់ទៅជិត ឬប៉ះពាល់មឹកនោះ៕

 

-->
adverise with khmeread