បើករថយន្តក្រុមហ៊ុនវីរៈប៊ុនថាំបុកជាមួយរថយន្តស៊េរីទំនើប MG នៅផ្លូវបែកជាបួនក្រឡាប់ផ្ងារកង់

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀត បើករថយន្តក្រុមហ៊ុនវីរៈប៊ុនថាំមួយគ្រឿងលឿនពេក ដល់ចំណុចផ្លូវបំបែកជាបួនបានជ្រុលចង្កូតទៅបុកជាមួយរថយន្តស៊េរីទំនើបម៉ាក MG បញ្ឆិតផ្នែកខាងមុខ បណ្ដាលឱ្យរថយន្ដក្រុមហ៊ុនវីរៈប៊ុនថាំក្រឡាប់ផ្ងារកង់ម្ខាង សំណាងល្អមិនបង្កឱ្យរងរបួសដល់មនុស្សឡើយ។

គ្រោះថ្នាក់ខាងលើនេះកើតឡើងកាលពីវេលាម៉ោង២ យប់រំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០២១ នៅត្រង់ចំណុចផ្លូវបំបែកជាបួន តាមបណ្ដោយផ្លូវលេខ ១៩៩ កែងផ្លូវលេខ៣៨៤ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា  ដំបូងគេឃើញរថយន្តក្រុមហ៊ុន វីរៈប៊ុនថាំមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 2BJ-6016 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀតធ្វើដំណើរតាម បណ្ដោយផ្លូវលេខ១៩៩ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន។

លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកជាមួយរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក MG ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BF-9638 បើកបរដោយបុរសម្នាក់រួមដំណើរដោយបុរស២នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៨៤ ទិសដៅពីជើងទៅត្បូងបុកចំ បញ្ចិតខាងមុខខាងស្ដាំពេញទំហឹងបណ្ដាលឱ្យរថយន្តក្រុមហ៊ុន វីរៈ ប៊ុនថាំ ផ្ងារកង់ម្ខាង។ ចំណែកឯរថយន្តស៊េរីទំនើបម៉ាក MG រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ភ្លាមៗនោះខាងរថយន្តក្រុមហ៊ុនវីរៈប៊ុនថាំបានចេញពីរថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុបាត់អស់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវិញយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕


 

-->
adverise with khmeread