ក្មេងៗមីយ៉ាន់ម៉ាកើតជំនាន់សហស្សវត្សរ៍ថ្មីប្រើវិធីតវ៉ាប្រកបដោយ "ការច្នៃប្រឌិត" ប្រឆាំងនឹងយោធាដ៏មានអំណាច

ខណៈដែលការតវ៉ានៅមីយ៉ាន់ម៉ាប្រឆាំងនឹងរបបយោធាកំពុងកើនឡើង ក្រុមបាតុករវ័យក្មេងកំពុងដើរតាមដងផ្លូវដើម្បីបង្ហាញពីការខឹងសម្បារបស់ពួកគេប្រឆាំងនឹងរដ្ឋប្រហារ។

ការប្រមូលផ្តុំគ្នានៅតាមដងផ្លូវបន្ទាប់ពីបដិវត្តន៍នយោបាយគឺជាបាតុកម្មដ៏ធំបំផុតដែលប្រទេសនេះបានមើលឃើញចាប់តាំងពីបដិវត្តន៍ Saffron ឆ្នាំ ២០០៧ ត្រូវបានគេដាក់ឈ្មោះតាមពណ៌ស្បង់ជីពរដែលគ្រងដោយព្រះសង្ឃពុទ្ធសាសនាដែលបានទាមទារលទ្ធិប្រជាធិបតេយ្យនៅពេលសង្ឃតវ៉ាប្រឆាំងនឹងការបាត់បង់ការឧបត្ថម្ភធនប្រេងឥន្ធនៈ។

នៅពេលនេះនិងជាងមួយទសវត្សរ៍ក្រោយមក អ្នកតវ៉ានិងភាសាដែលពួកគេកំពុងប្រើគឺកាន់តែមានពណ៌ចម្រុះថែមទៀត។

ក្រុមបាតុករលើកនេះមានតាំងពីពួកអ្នកលេងហ្គេម រហូតដល់ក្រុមអ្នកគាំទ្ររឿង Harry Potter និងស្រីស្អាតៗតុបតែងជាសេះដុះស្នែងរហូតដល់ការតុបតែងជាកំពូលវីរបុរស បានមកផ្ដុំគ្នាជាមួយនឹងបដាពាក្យស្លោកខុសៗគ្នាសម្រាប់របបយោធា និងការចាប់ខ្លួនមេដឹកនាំរបស់ប្រទេសនេះគឺលោកស្រីអ៊ុងសានស៊ូជី។

ហើយខាងក្រោមនេះគឺជាទិដ្ឋភាពមួយចំនួននៃការធ្វើបាតុកម្មក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានគ្រប់ពណ៌មិនថាប្រជាជនស្លូតត្រង់ លោកសង្ឃ គ្រូបង្រៀន សូម្បីតែចោប្លន់ក៏ចូលរួមដែរ៕ ប្រភព ៖ South China Morning Post

-->
adverise with khmeread