adverise with khmeread C9076243 37c5 4cc4 ab90 751edd7eb280

ឃាត់​នារី​ម្នាក់​លួច​កាបូប​លុយ​នៅ​ផ្សារលើ​

    កំពង់ឆ្នាំង ៖ នារី​ម្នាក់​ត្រូវបាន​ប៉ូលិស​ក្រុង​កំពង់ឆ្នាំង​ឃាត់ខ្លួន​បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួ​កាបូប​លុយ​កាលពី​ព្រឹក​ថ្ងៃទី១០​ ខែមេសា​ ឆ្នាំ​២០១៦ វេលា​ម៉ោង៨ ​និង៣០​នាទី​ព្រឹក​​នៅ​ចំណុច​ក្នុង​ផ្សារលើ ភូមិ​ត្រពាំង​បី  សង្កាត់​ផ្សារឆ្នាំង ក្រុង​-​ខេត្តកំពង់ឆ្នាំង ។​

   ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ម៉ៃ គ​ន្ធា ភេទ​ស្រី​អាយុ​២១​ឆ្នាំ​ជនជាតិ ខ្មៃ​រ មាន​ទីលំនៅ​ភូមិ​តាំង​លាវ ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្ដាល ។​

     ប៉ូលិស​បន្តថា  កាលពី​ព្រឹក​ថ្ងៃទី១០ ខែ​មេសា ​ឆ្នាំ​២០១៦ វេលា​ម៉ោង៨ ​និង​៣០នាទី​ព្រឹក​នៅ​ចំណុច​ក្នុង​ផ្សារលើ ភូមិ​ត្រពាំង​បី​សង្កាត់​ផ្សារឆ្នាំង ជនសង្ស័យ​បានធ្វើ​សកម្ម​​ភាព​ប្រជ្រៀត បន្លំ​លូក​កាបូប​របស់​ជនរងគ្រោះ ឈ្មោះ ហុង ឡៃ​ហៀ​ង​ភេទ​ស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​ផ្សារឆ្នាំង​សង្កាត់​ផ្សារឆ្នាំង​។​​ ដកហូត​វត្ថុតាង​៖ កាបូបស្ពាយ0១ និង​លុយ​ខ្មែរ​៥០០០០​រៀល​។​

       បន្ទាប់មក​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​ក្រុង​កំពង់ឆ្នាំង​ចាត់ការ​តាម​នីតិវិធី៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់