រថ​យន្ដកុងតឺន័របើកបុក ​TUNDRA រួចរេចង្កូតចូលផ្ទះ​វេរលុយ Wing របួស២នាក់

កំពង់ស្ពឺ​ ៖​ មានករណីរថ​យន្ដកុងតឺន័របើក​រេចង្កូតចូលផ្ទះ​វេរលុយWingកើតឡើង កាលពីម៉ោង​០៤ទៀបភ្លឺ​ ថៃ្ងទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ លើកំណាត់ផ្លូវជាតិលេខ៤​ PK​4​2​+​5​0​0​ នៅចំណុចភូមិចំបក់ ឃុំវល្លិសរ ស្រុកសំ​រោងទង ខេត្តកំពង់ស្ពឺបណ្តាលឱ្យមនុស្សរបួស២នាក់។

សមត្ថកិច្ចនិយាយថា ដំបូងមានរថយន្ដ០១គ្រឿង ម៉ាកFUSO ក្បាលពណ៌បៃតង ពា​ក់ស្លាកលេខភ្នំពេញ​3E-3936 សណ្ដោ​ងសឺមីរ៉ឺ​ម៉​ក ពាក់ស្លាកលេខភ្នំពេញ4A-5074 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួនក្រោយកើត​ហេ​តុ​) បើកបរពីលិចទៅកើត ។

លុះមកដល់ចំណុចខាងលើបា​នបុករថយន្ដមួយគ្រឿង ម៉ាក TUNDRA ពណ៌ស ពា​ក់ស្លាកលេខភ្នំពេញ 2AJ-7909 អ្នកបើកបរឈ្មោះ ថូម៉ាស់ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិ​ជន​បរ​ទេស​ ស្នាក់នៅរាជធានីភ្នំពេញ។ 

សមត្ថកិច្ចបន្តថា ក្នុងហេតុការ​ណ៍​គ្រោះថ្នាក់​ខាងលើ បណ្ដាល​ឱ្យ​ជនរងគ្រោះបើកបរ​ជា​ប់ក្នុងរថយន្ដ រួមអ្នកដំណើរឈ្មោះ ឈិន ស្រីស្រ​ស់ ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិភានសា ឃុំព្រះនិ​ព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវ​បាន​សមត្ថកិច្ច​​ ជួយអន្ដរាគមន៍​សង្រ្គោះ​បន្ទាន់​យកចេញពីក្នុងរថយន្ដ​រួចបញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត។

យោងតាមរបាយការណ៍​ជំនាញបានបញ្ជាក់ថា​ ​រថយន្ត​សណ្ដោង​សឺមី​រឺម៉​ក​ បើកបរបញ្ច្រាសទិស​គ្នា រួចបានរេចង្កូតចូលទៅផ្នែកខាង​ឆ្វេង​ បុករថយន្ដដែលបើកបរបញ្រ្ចាសទិស​ រួចក៏គ្នារុញធ្លាក់ផ្លូវចូល​ទៅខាងឆ្វេងផ្ទះ​វេរប្រាក់​ Wing តែម្តង។ 

បច្ចុប្បន្ន​មធ្យោបាយ​បង្ក​ យកមករក្សាទុកនៅ​អធិការ​ដ្ឋាន​ប៉ូលិស​ស្រុក​សំរោងទង​ ដើម្បី​កសាងសំណុំ​រឿងចាត់កា​រតាមនីតិវិធី៕

-->
adverise with khmeread