Liverpool អះអាងថា ខ្លួនគ្មានបំណងលក់ Mohamed Salah ឲ្យក្លឹប Bayern Munich ទេ

        ក្លឹប Liverpool បានចេញសារព្រមានទៅក្លឹប Bayern Munich ជុំវិញខ្សែប្រយុទ្ធ Mohamed Salah ។

        លោក Karl-Heinz Rummenigge នាយកប្រតិបត្តិក្លឹបជើងឯកអាល្លឺម៉ង់ Bayern Munich នៅសប្តាហ៍នេះបានសារភាពថា Salah អាចលេងនៅក្លឹបណាក៏បាននៅក្នុងពិភពលោក ដោយព្រលយពាក្យពីលទ្ធភាពផ្ទេរនាពេលអនាគត ដើម្បីនាំយកខ្សែប្រយុទ្ធរូបនេះចេញពីពហុកីឡាដ្ឋាន Anfield ។

        ប៉ុន្តែយោងតាមកាសែត The Sun បានអះអាងថា ក្លឹប Liverpool នឹងរារាំងផែនការផ្ទេរណាមួយ ហើយថា ខ្លួនគ្មានបំណងអនុញ្ញាតឲ្យកីឡាកររូបនេះចាកចេញនៅរដូវក្តៅនេះទេខណ:ដែល Salah នៅមានកិច្ចសន្យាលេងពីរឆ្នាំទៀតនៅពហុកីឡាដ្ឋាន Anfield ។

        លោក Rummenigge ទំនងជារៀបចំផែនការផ្ទេរកីឡាកររូបនេះ ដោយប្រៀបធៀបខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបរូបនេះទៅនឹង Lionel Messi and Cristiano Ronaldo ។

        លោក Rummenigge បាននិយាយថា "នៅពេលនេះ យើងគ្មានផែនការផ្ទេរ Salah ទេ ប៉ុន្តែប្រាកដណាស់ វាគឺជាកិត្តិយសដែលមានគាត់។ តាមយោបល់របស់ខ្ញុំ Salah គឺជា Messi នៅតំបន់អាហ្វ្រិក ហើយប្រាកដណាស់ គាត់មានជំនាញលេងសម្រាប់ក្រុមកំពូលៗក្នុងពិភពលោក"។

        កន្លងមកមានការលើកឡើងថា Salah អាចនឹងចាកចេញពីក្លឹប Liverpool ដោយសម្លឹងរកឱកាសចូលរួមជាមួយក្លឹប Barcelona ឬ Real Madrid បន្ទាប់ពីមានការបង្ហើបប្រាប់ថា ខ្លួនបើកចិត្តទទួលយកកិច្ចសន្យាផ្ទេរទៅអេស្ប៉ាញ៕

-->
adverise with khmeread