លោក Steve Bruce បង្ហើបប្រាប់ថា លោករងការគំរាមសម្លាប់

        លោក Steve Bruce បានបង្ហើបប្រាប់ថា លោកបានក្លាយជាកម្មវត្ថុនៃការគំរាមសម្លាប់ អំឡុងពេលលោកដឹកនាំក្លឹប Newcastle ។

        គ្រូបង្វឹករូបនេះ អះអាងថា ក្រុមគ្រួសាររបស់លោកបានប្រាប់អំពីការប្រមាថតាមប្រព័ន្ធអ៊ីនធើណិត រួមទាំងអ្នកប្រើប្រាស់អ៊ីនធើណិតម្នាក់បន់ឲ្យលោកស្លាប់ដោយសារជំងឺកូវីដ។

        ការបង្ហើបប្រាប់របស់លោក Bruce នៅសប្តាហ៍ដដែលនេះថា អាជ្ញាកណ្តាលលោក Mike Dean បានជូនដំណឹងពីការគំរាមសម្លាប់ដែលលោកនិងក្រុមគ្រួសារទទួលបានតាមបណ្តាញសង្គម បន្ទាប់ពីលោកចេញកាតក្រហមពីរលើកក្នុងមួយប្រកួត។

        គ្រូបង្វឹកវ័យ៦០ឆ្នាំរូបនេះបាននិយាយថា "ខ្ញុំមិនប្រាកដថា តើការប្រមាថនេះកើតមានតាំងពីពេលណាទេ ប៉ុន្តែខ្ញុំគ្រាន់តែដឹងថា មានការពិភាក្សាជាមួយគ្រួសារជុំវិញហេតុការណ៍ប៉ុន្មានថ្ងៃចុងក្រោយនៅពេលយើងនិយាយអំពីស្ថានភាពរបស់លោក Mike Dean ។ ខ្ញុំចាប់អារម្មណ៍ហើយខ្ញុំក៏មានស្ថានភាពនេះដែរ"៕

-->
adverise with khmeread