កាលីហ្វ័រញ៉ាគ្រោងនឹងក្លាយជារដ្ឋដំបូងគេចាត់ទុកខុសច្បាប់ចំពោះការដោះស្រោមអនាម័យចេញដោយគ្មានការព្រមព្រៀងអំឡុងពេលរួមភេទ

កាលីហ្វ័រញ៉ាអាចនឹងក្លាយជារដ្ឋដំបូងគេនៅសហរដ្ឋអាមេរិកចាត់ទុកខុសច្បាប់ចំពោះការដោះស្រោមអនាម័យចេញដោយគ្មានការព្រមព្រៀងក្នុងពេលរួមភេទ ដោយចាត់ទុកវាជាការបង្ខំរួមភេទ។

សមាជិកសភាគណបក្សប្រជាធិបតេយ្យលោកស្រី Cristina Garcia កាលពីថ្ងៃចន្ទបានណែនាំច្បាប់មួយ ដែលនឹងបញ្ចូល "ការដោះស្រោមអនាម័យចេញដោយគ្មានការព្រមព្រៀង" ចូលទៅក្នុងក្រមរដ្ឋប្បវេណីរបស់រដ្ឋ។

ប្រសិនបើត្រូវបានអនុម័ត ការដោះស្រោមដោយគ្មានការព្រមព្រៀងនឹងត្រូវចាត់ថ្នាក់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ាថាជាការបង្ខំរួមភេទ ហើយអនុញ្ញាតឱ្យជនរងគ្រោះប្តឹងទារសំណងខូចខាត។ វានឹងមិននាំឱ្យមានការជាប់ពន្ធនាគារទេ។

លោកស្រី Garcia បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ខ្ញុំបានធ្វើការលើបញ្ហា "លួចដកស្រោមចេញនេះ" ចាប់តាំងពីឆ្នាំ ២០១៧ មក។ វាគួរឱ្យខ្ពើមរអើមណាស់ ដែលមានសហគមន៍តាមអ៊ីនធឺណេតជាច្រើនការពារនិងលើកទឹកចិត្តឱ្យលួចដោះស្រោមចេញនិងផ្តល់ដំបូន្មានអំពីវិធីដោះស្រោមអនាម័យដោយគ្មានការព្រមព្រៀងពីដៃគូរបស់ពួកគេ ប៉ុន្តែមិនមានច្បាប់អ្វីដែលបញ្ជាក់ច្បាស់ថានេះជាបទឧក្រិដ្ឋ»៕ ប្រភព ៖ Daily Mail

-->
adverise with khmeread