ជំនោរសមុទ្រខ្ពស់នឹងធ្វើឱ្យទឹកម៉ាស៊ីននៅទីក្រុងបាងកកឡើងជាតិប្រៃ

នាយកដ្ឋានធារាសាស្រ្តត្រូវបានដាក់ឱ្យប្រុងជើងការខ្ពស់ចំពោះគុណភាពទឹកម៉ាស៊ីននៅតំបន់បាងកកដោយសារជំនោរសមុទ្រខ្ពស់រំពឹងបង្កើនជាតិប្រៃដល់ទឹកទន្លេចៅប្រាយ៉ាក្នុងរយៈពេលពីរបីថ្ងៃខាងមុខនេះ។

លោក Sanya Saengphumphong អគ្គនាយករងនៃក្រសួងកសិកម្មនិងជាអគ្គនាយកស្តីទីនៃនាយកដ្ឋាននេះបាននិយាយកាលពីថ្ងៃសុក្រទី១២កុម្ភៈថា កម្រិតជាតិអំបិលបានកើនឡើងបន្ទាប់ពីជំនោរទឹកសមុទ្រខ្ពស់នៅក្នុងខែមករា។

ប្រការនេះនាំឱ្យមានការពិបាកក្នុងការផលិតទឹកម៉ាស៊ីន ពីព្រោះទឹកប្រៃមានកម្រិតខ្ពស់ធ្ងន់ធ្ងរពេក។

លោកបាននិយាយថា ចាប់ពីថ្ងៃទី ១៣-១៤ ខែកុម្ភៈ ជំនោរខ្ពស់នៅក្នុងឈូងសមុទ្រថៃរំពឹងនឹងបង្កើនកម្រិតទឹកនៅមាត់ទន្លេចៅប្រាយ៉ា ដែលបណ្តាលឱ្យទឹកប្រៃលុកលុយចូលទឹកសាប៕ ប្រភព ៖ Bangkok Post

-->
adverise with khmeread