adverise with khmeread 1

ដំណឹងល្អសម្រាប់ Man City៖ កីឡាករ Sergio Aguero ត្រលប់​ចូលរួម​ហ្វឹក​វិញ​បន្ទាប់ពី​បញ្ហា​របួស​

​ខ្សែប្រយុទ្ធ​មុត​ស្រួច​របស់ Man City គឺ Sergio Aguero បាន​វិល​ត្រលប់មក​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម​វិញ​ហើយ​ដើម្បី​ត្រៀមខ្លួន​ប៉ះ Arsenal សប្តាហ៍​ក្រោយ​បន្ទាប់ពី​បញ្ហា​របួស​កែងជើង​។ កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​បាន​ខកខាន​បួន​ប្រកួត​ឲ្យ Man City និង​បាន​រងរបួស​ក្នុង​ជ័យជំនះ ៣-១ ទៅលើ​ក្រុម Southampton កាលពី​ថ្ងៃទី ២៨ ខែ​វិឆ្ឆិកា កន្លងទៅ​។ កាលពីដើម​រដូវ​កាល កីឡាករ​វ័យ ២៧ ឆ្នាំ​រូបនេះ​ក៏បាន​ខកខាន​ប្រាំពីរ​ប្រកួត​ផងដែរ​ដោយសារ​បញ្ហា​សរសៃពួរ នៅពេល​ជាប់​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​។ 

​ក្លឹប​ក៏បាន​ធ្វើការ​ប្រកាស​តាម​វេ​ប​សាយ​របស់ខ្លួន​ដោយបាន​បញ្ជាក់ថា ដោយ​គ្មាន​បញ្ហា​របួស​តទៅទៀត លោកគ្រូ​បង្វឹក Manuel Pellegrini សង្ឃឹមថា​រូបគេ​នឹង​អាច​លេង​ជាមួយ Arsenal នៅ​រាត្រី​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​។​

​បច្ចុប្បន្ន Man City កំពុង​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ​បី​ដោយ​នៅក្រោយ Arsenal ត្រឹម​តែមួយ​ពិន្ទុ​ប៉ុណ្ណោះ​និង​បី​ពិ​ន្ទូ​ពី​ក្រុម​កំពូល​តារាង Leicester​។ ក្រុម​របស់លោក Pellegrini ដាច់ខាត​ត្រូវតែ​ឈ្នះ Arsenal ដើម្បី​កាត់បន្ថយ​គំលាត​ពី​កំពូល​តារាង ខណៈដែល​ម្ចាស់​ការពារ​តំណែង​ជើងឯក Chelsea បាន​បង់​ឪ​កាស​ដណ្តើមពាន​រួចទៅហើយ​៕

adverise with khmeread

មតិយោបល់