Facebook នឹងដាក់បន្ថែមនូវបច្ចេកវិជ្ជា Robot ទៅក្នុងកម្មវិធី Messenger ក្នុងការប៉ុនប៉ងដើម្បីផ្លាស់ប្ដូរវិធីសាស្ត្រដំណើរការរបស់អ៊ីនធឺណេត។
ក្រុមហ៊ុននេះត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថានឹងប្រកាស Bot Store មួយនៅលើព្រឹត្តិការណ៍សន្និសីទ F8 សម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធីជាច្រើន។ ហើយគេនឹងសង្ឃឹមថា Bot ទាំងនោះអាចនឹងជំនួស App ទាំងស្រុង និងវេបសាយណាដែលបានចុះបញ្ជីសម្រាប់ Bot ទាំងនោះ។
ឧបករណ៍ថ្មីសម្រាប់ Bot ត្រូវបានគេរំពឹងថាជាផ្នែកមួយដ៏ធំនៃមុខងារថ្មីរបស់ Messenger ដែលអ្នកអាចរួមបញ្ចូលការជជែកដោយសម្ងាត់ទៀតផង។
មុនពេលចុចចូលទៅក្នុងកម្មវិធីដើម្បីមើលផលិតផលពីក្រុមហ៊ុនជាក់លាក់ណាមួយ ពួកគេនឹងត្រូវនិយាយឬក៏វាយទៅកាន់ Chatbot សិប្បនិមិ្មតដ៏ឆ្លៀសវៃនេះសិន។
Bot នឹងអនុញ្ញាតឲ្យមនុស្សកុម្ម៉ង់ផលិតផល ឬក៏វិលត្រឡប់ផលិតផលទៅវិញ ដោយគ្រាន់តែនិយាយទៅកាន់ Robot មួយ។
Robot នឹងមិនត្រឹមតែបម្រើការសន្ទនានោះទេ និងអាចរួមបញ្ចូល tool ដូចជា Push Notifications ពីក្រុមហ៊ុនលក់ផលិតផលដើម្បីប្រាប់មនុស្សថាផលិតផលត្រូវបានយកចូលទៅកាន់ឃ្លាំងវិញហើយ។
Facebook ត្រូវបានគេរំពឹងថានឹងណែនាំ Bot Paltform ថ្មី និង tool សម្រាប់អ្នកអភិវឌ្ឍកម្មវិធីនៅព្រឹត្តិការណ៍ F8 ឆ្នាំនេះ ដែលចាប់ផ្ដើមនៅថ្ងៃទី១២ ខែមេសានេះ៕
