ម៉ូតូនិងម៉ូតូបើកបុកគ្នាបណ្តាលឱ្យរបួសម្តាយនិងកូននៅសង្កាត់​វាលស្បូវ

ភ្នំពេញ ៖ មានករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយបានកើតឡើង ​នាថ្ងៃសុក្រទី១២ ខែ​កុម្ភៈ ឆ្នាំ​២០២១ នៅវេលាម៉ោង​៦ និង១០នាទីយប់ត្រង់​ចំណុចកែងផ្ទះចាន់ ស្រអែម លើផ្លូវ​បេតុង ភូមិ​ព្រែកជាងព្រុំ សង្កាត់​វាលស្បូវ ខណ្ឌ​ច្បារអំពៅ​រវាងម៉ូតូនិងម៉ូតូបណ្តាលឱ្យរបួសម្តាយនិងកូនតូច។

ប៉ូលិសនិយាយថា ភាគីម៉ូតូម៉ាកហុងដា សេ១២៥  ពណ៌លឿងទុំ ពាក់ស្លាកលេខ កណ្ដាល 1AE-8398 បើកបរដោយឈ្មោះ ចាន់ គង់ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិ កំពងរាំង ឃុំកំពង់រាំង ស្រុកដំបែរ ខេត្តកំពង់ចាម ជិះម៉ូតូមានគ្នា០៣នាក់ អ្នករួមដំណើរទី១-ឈ្មោះ ចាន់ ឌី ភេទប្រុស អាយុ៧ឆ្នាំ មុខរបរ សិស្ស ត្រូវជាកូន និងទី២-ឈ្មោះ ស្រ៊ុន សុផា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរនៅផ្ទះ ត្រូវជាប្រពន្ធអ្នកបើកម៉ូតូ បើកបរលើផ្លូវបេតុងទិសដៅពី ជើងទៅត្បូង។

លុះបើកបរមកដល់ត្រង់ចំណុចកើតហេតុខាងលើបានបុកម៉ូតូ មួយគ្រឿង ម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1I-8012 បើកបរដោយឈ្មោះ ម៉ត និមល  ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មរក ស្នាក់នៅ ភូមិឈើទល  ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកបរ លើផ្លូវបេតុង ទិសដៅបញ្រ្ចាសគ្នាបណ្តាលឱ្យរបួសធ្ងន់ស្ត្រីម្នាក់ និងកូនអាយុ៧ឆ្នាំម្នាក់ត្រូវយកទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។

សម្ភារៈខូចខាតបានយកមករក្សាទុកនៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ ចាត់ការនីតិវិធីបន្ត។ ចំពោះមូលហេតុដែលបណ្ដាលឱ្យ គ្រោះថ្នាក់ចរាចរណ៍គឺ អ្នកបើកបរម៉ូតូម៉ាកហុងដា សេ១២៥ បើកបរមិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន៕


  
 

-->
adverise with khmeread