គ្រូបង្រៀនជនជាតិហ្វីលីពីនម្នាក់ដេកស្លាប់នៅមន្ទីរពេទ្យខេមម៉ា

ភ្នំពេញ ៖ មានករណីជនបរទេសជាគ្រូបង្រៀនជនជាតិហ្វីលីពីនម្នាក់ស្លាប់នៅមន្ទីរពេទ្យខេមម៉ា ដែលមានទីតាំងផ្ទះលេខ២៨ ផ្លូវលេខ២៩៤ ភូមិ៦ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង នាថ្ងៃទី១៣ កុម្ភៈ ២០២១ វេលាម៉ោង៦ និង៤០នាទី។

សមត្ថកិច្ចនិយាយថា ជនបរទេសឈ្មោះ គុណាន់ កុលពីយ៉ូ បាយរ៉ាន់ (CUNAN BYRON  GOLPEO) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិហ្វីលីពីន មានលិខិតឆ្លងដែនលេខ P8551477A មុខរបរ គ្រូបង្រៀនសាលាហ្វូតព្រីនអន្តរជាតិ មានទីលំនៅផ្ទះជួលលេខ៥៥ ផ្លូវលេខ៣៦៥ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សមត្ថក៩ច្ចបន្តថា បុរសហ្វីលីពីនរូបនេះបានចូលសម្រាកព្យាបាលកាលពីថ្ងៃទី២៤ មករា ឆ្នាំ២០២១កន្លងទៅ នៅបន្ទប់សង្គ្រោះបន្ទាន់ នៃ មន្ទីរពេទ្យខេមម៉ា, ហើយបានស្លាប់នៅថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២១វេលម៉ោង៦និង៤០នាទី។

បើតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិតនង ​សុវណ្ណារ័ត្នគ្រូពេទ្យអមតុលាការសាលាដំបូងរាជធានីភ្នំពេញថា «គាត់ស្លាប់ដោយជម្ងឺរលាកសួតរាំរ៉ៃ»។ សពយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ៕

-->
adverise with khmeread