ម៉ូតូនិងម៉ូតូបើកបុកគ្នារបួសធ្ងន់ស្រាល២នាក់នៅភ្នំយ៉ាត

ប៉ៃលិន ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូបុកម៉ូតូបណ្តាលឱ្យមនុស្សរបួសធ្ងន់០២នាក់ និងស្រាល០២នាក់ ដែលមូលហេតុបណ្ដាលមកពីការបើកម៉ូតូដោយល្បឿនលឿននិងខ្វះការប្រុងប្រយ័ត្នត្រង់ចំណុចចុះពីលើភ្នំយ៉ាត សួនអាពាហ៍ពិពាហ៍ស្ថិត​នៅភូមិវត្ត សង្កាត់-ខេត្តប៉ៃលិន កាលពីថ្ងៃទី១១ ខែកុម្ភៈ​ ឆ្នាំ២០២១វេលាម៉ោង៥ និង២៥​នាទីល្ងាចកន្លងទៅ។

សមត្ថកិច្ចនិយាយថា អ្នកបើកបរម៉ូតូឈ្មោះ​ ណុច ដា ភេទស្រី ឣាយុ១៧ឆ្នាំររស់នៅភូមិងូរកម្មករ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន​ បើកបរម៉ូតូម៉ាក click ពណ៌ក្រហមពាក់ផ្លាកលេខប៉ៃលិន 1C-9942 បានរងរបួសធ្ងន់ និងមានអ្នករួមដំណើរឈ្មោះផា យ៉ាភេទប្រុស អាយុ២២ឆ្នាំរស់នៅភូមិក្ងោកសង្កាត់ស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិនបានរងរបួសស្រាល។

ចំណែកភាគីបើកបរម៉ូតូម្ខាងទៀតឈ្មោះជា ស្រីណាង អាយុ១៨ឆ្នាំរងរបួសធ្ងន់ដោយត្រូវបញ្ជូនទៅពេទ្យខេត្តបាត់ដំបង រស់នៅភូមិបឌិននៀវសង្កាត់-ខេត្តប៉ៃលិនបើកបរម៉ូតូម៉ាក Zoomer ពណ៌ឈាមជ្រូកពាក់ស្លាកលេខប៉ៃលិន 1C-7179 និង មានអ្នករួមដំណើរម្នាក់ឈ្មោះ ហាងរី  រងរបួស់ស្រាល។

ក្រោយការសាកសួរនៅកន្លែងកើតហេតុមន្រ្តីប៉ូលិសបានយកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ខេត្តប៉ៃលិន​ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕

-->
adverise with khmeread