adverise with khmeread Bikini skiing

មនុស្សជាង១០០០នាក់ចូលរួមកម្មវិធីជិះស្គីក្នុងឈុតប៊ីគីនី

          អាកាសធាតុហាក់ដូចជា​ប្រែក្តៅបន្តិចទៅហើយមក​ទល់ពេលនេះ ប៉ុន្តែ​រដូវ​កាល​ឈុត​ប៊ីគី​នីនៅ​មិន​ទាន់​អស់​ចំហាយ​នៅឡើយទេ។

          អ្នក​មិន​អាច​រារាំង​ក្រុម​អ្នក​ជិះក្តារ​ស្គីដ៏ក្លាហានទាំងនេះមិនឲ្យ​ដោះសម្លៀក​​បំ​ពាក់​ចេញ​និងទុក​តែលីអូ​ ដើម្បីសាងឯតទគ្គកម្ម​ថ្មី​សម្រាប់​ការជិះក្តារស្គី​ក្នុង​ឈុត​​ប៊ីគីនីនៅ​​រម្មណីយដ្ឋាន​សមុទ្រខ្មៅ​នៃក្រុងសូឈី​ ជា​ទីតាំងរៀប​ចំកីឡា​អូឡាំ​ពិក​​រដូវ​រងា​ឆ្នាំ​២០១៤​នោះបានទេ។

          តាមព័ត៌មាន​ថា មាន​មនុស្ស​ប្រហែល​១០០​នាក់​បាន​ចូល​រួម​ក្នុង​ព្រឹត្តិការ​ណ៍​នេះ​ ដោយ​ស្លៀក​ពាក់​ឈុត​ប៊ីគីនីចម្រុះពណ៌​ ឈុត​ហែល​ទឹក​និង​សម្លៀក​បំពាក់​ផ្សេងៗទៀត។

          កម្មវិធីនេះបាន​ដំណើរការទៅដោយរលូន​និង​គ្មាន​ឧប្បត្តិហេតុ​អ្វីទេ ដោយ​សារតែ​មាន​អ្នក​ណែនាំ​ប្រកបដោយវិជ្ជាជីវៈ៕

 

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់