ការសិក្សាមួយព្រមានថា គេងតិចជាង ៥ ម៉ោងក្នុងមួយយប់ ប្រឈមហានិភ័យខ្ពស់ក្នុងការកើតជំងឺវង្វេង

ការសិក្សាថ្មីមួយបានព្រមានថា ការគេង ៥ ម៉ោងឬតិចជាងនេះក្នុងមួយយប់បង្កើនហានិភ័យនៃជំងឺវង្វេងទ្វេដង។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី១២កុម្ភៈ។

ក្រុមអ្នកស្រាវជ្រាវមកពីមន្ទីរពេទ្យ Brigham and Women នៅទីក្រុងបូស្តុនបានពិនិត្យលើទិន្នន័យពីមនុស្សពេញវ័យជនជាតិអាមេរិកចំនួន ២.៨១២ នាក់ដែលមានអាយុលើសពី ៦៥ ឆ្នាំ។

ពួកគេបានរកឃើញថា រយៈពេលនៃការគេងខ្លីបំផុត ដែលគេកំណត់ ៥ ម៉ោងឬតិចជាងនេះ គឺបង្កើនហានិភ័យទ្វេដងនៃជំងឺវង្វេងធៀបនឹងរយៈពេលគេង ៧ ទៅ ៨ ម៉ោង។

ការសិក្សានេះគឺគាំទ្រដល់ការស្រាវជ្រាវមុនៗដែលថាការគេងតិចពេកជាដំណាក់កាលសម្រាប់ទម្រង់នៃជំងឺវង្វេងដូចជាជំងឺ Alzheimer's ជាដើម។

ខណៈការសិក្សានេះមិនបានពិនិត្យមើលពីមូលហេតុនៅពីក្រោយការផ្សារភ្ជាប់នេះ វាអាចថាកង្វះខាតការសម្រាកត្រឹមត្រូវបានរារាំងខួរក្បាលពីការបណ្តេញជាតិពុល ដែលបណ្តាលឱ្យមុខងារខួរក្បាលថយចុះ៕

-->
adverise with khmeread