សំណើច ៖ ប្តីប្រពន្ធមួយនេះមិនដែលចេះឈ្លោះគ្នាម្តងណាឡើយ។ ដល់ថ្ងៃមួយ មិត្តភក្តិសួរថា "ម៉េចនឹងអាចទៅរួច?"។
ប្តីនោះតបវិញថា "ថ្ងៃមួយ ពួកយើងបានទៅជិះសេះ ហើយសេះបានទម្លាក់នាងចេញពីខ្នងវា ហើយនាងបានអង្អែលក្បាលវាថា មិនអីទេ វាជាលើកទីមួយរបស់ឯង។ បន្ទាប់មក សេះនោះបានទម្លាក់នាងជាលើកទីពីរ ហើយនាងនិយាយថា មិនអីទេ វាជាលើកទីពីររបស់ឯង។ ហើយសេះនោះបានទម្លាក់នាងជាលើកទីបី នាងក៏ដកកាំភ្លើងបាញ់វាងាប់តែម្តង។ ឃើញចឹង ខ្ញុំក៏ស្រែកគំហ៊កដាក់នាងថា ម៉េចក៏ឃោរឃៅម៉្លេះអូនឯង ដាច់ចិត្តលើកដៃសម្លាប់សេះចឹង!"។
នាងតបវិញថា "នេះជាលើកទីមួយរបស់បងឯង!"៕
