ប្រមុខ WHO មិនទាន់ទាត់ចោលទាំងស្រុងនូវលទ្ធភាពដែលថា មេរោគកូរ៉ូណាធ្លាយពីមន្ទីរពិសោធន៍

ប្រធានអង្គការសុខភាពពិភពលោកកាលពីថ្ងៃសៅរ៍ទី១៣កុម្ភៈបានទទូចថាទ្រឹស្តីកូវីដ១៩លេចចេញនៅក្នុងមន្ទីរពិសោធន៍មួយនៅទីក្រុងវូហានមិនទាន់ត្រូវបានទាត់ចោលទាំងស្រុងទេ បន្ទាប់ពីបេសកកម្មស្វែងរកការពិតដ៏ចម្រូងចម្រាសមួយទៅកាន់ប្រទេសចិន។

ការស៊ើបអង្កេតទៅកាន់ទីក្រុងវូហាន កន្លែងដែលករណីវីរុសកូរ៉ូណាដំបូងត្រូវបានរកឃើញ ខកខានមិនបានបញ្ជាក់ពីប្រភពដើមនៃវីរុសបានទេ ប៉ុន្តែហាក់មិនទាក់ទងនឹងទ្រឹស្តីដែលថាវាបានលេចចេញពីមន្ទីរពិសោធន៍មេរោគក្នុងទីក្រុងនេះទេ។

ទោះយ៉ាងណាលោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបាននិយាយថា ការអនុវត្តបែបវិទ្យាសាស្ត្រដ៏សំខាន់ សម្មតិកម្មទាំងអស់នៅតែបើកចំហហើយទាមទារឱ្យមានការវិភាគនិងការសិក្សាបន្ថែមទៀត។

វាកើតឡើងបន្ទាប់ពីលោក Peter Embarek ដែលជាប្រធានក្រុមសុខភាពពិភពលោកប្រចាំសប្តាហ៍នេះបានសន្និដ្ឋានថាវាពិតជាមិនទំនងនោះទេដែលថាវីរុសនេះបានលេចចេញពីវិទ្យាស្ថានរោគវិទ្យាវូហាន។

ថ្លែងពីទីក្រុងហ្សឺណែវកាលពីថ្ងៃទី១៣កុម្ភៈលោក Tedros បានមានប្រសាសន៍ថា "មានសំណួរមួយចំនួនត្រូវបានលើកឡើងថាតើសម្មតិកម្មមួយចំនួនត្រូវបានគេទាត់ចោលឬយ៉ាងណា"។

"ដោយនិយាយជាមួយសមាជិកមួយចំនួននៃក្រុម ខ្ញុំចង់បញ្ជាក់ថាសម្មតិកម្មទាំងអស់នៅតែបើកចំហហើយទាមទារការវិភាគ និងការសិក្សាបន្ថែមទៀត។ ការងារខ្លះអាចស្ថិតនៅក្រៅវិសាលភាពនៃបេសកកម្មនេះ។ យើងតែងតែនិយាយថាបេសកកម្មនេះនឹងមិនអាចរកឃើញចម្លើយទាំងអស់នោះទេ ប៉ុន្តែវាបានបន្ថែមព័ត៌មានសំខាន់ៗដែលនាំឱ្យយើងកាន់តែខិតជិតដើម្បីស្វែងយល់ពីប្រភពដើមនៃវីរុស"។

វាកើតឡើងនៅពេលដែលប្រទេសចិនបានបដិសេធក្នុងការផ្តល់ឱ្យអ្នកស៊ើបអង្កេតរបស់អង្គការសុខភាពពិភពលោកនូវ "ទិន្នន័យផ្ទាល់ខ្លួន" លើករណីឆ្លងមេរោគដំបូងបង្អស់ ដែលអាចជួយពួកគេរកឃើញពីរបៀបនិងពេលដែលវីរុសចាប់ផ្តើមរាលដាល៕ ប្រភព ៖ Daily Mail

-->
adverise with khmeread