និស្សិតពេទ្យធ្មេញនៅស្កុតឡែនទាំងអស់ត្រូវរៀនសាថ្មីមួយឆ្នាំ ដោយសារកូវីដ ធ្វើឱ្យពួកគេមិនបានអនុវត្តជាក់ស្តែង

និស្សិតពេទ្យធ្មេញនៅស្កុតឡែនទាំងអស់នឹងត្រូវអនុវត្តម្តងទៀតរយៈពេលមួយឆ្នាំ បន្ទាប់ពីការបណ្តុះបណ្តាលរបស់ពួកគេត្រូវបានរំខានដោយវិបត្តិជំងឺកូវីដ១៩។ 

ជំងឺរាតត្បាតបានរារាំងនិស្សិតពីការទទួលបានបទពិសោធន៍សំខាន់ៗក្នុងនីតិវិធីផ្សេងៗដូចជាការខួងធ្មេញ ជាហេតុជំរុញឱ្យសាលាពេទ្យធ្មេញពន្យារពេលបញ្ចប់ការសិក្សា។

សាលាពេទ្យធ្មេញនៅទីក្រុង Aberdeen, Glasgow និង Edinburgh សុទ្ធតែបានសម្រេចចិត្តពន្យារពេលការទទួលបានការអនុវត្តនេះ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលរបស់ SNP លោកស្រី Mairi Gougeon បាននិយាយថានិស្សិតដែលរងផលប៉ះពាល់នឹងអាចដាក់ពាក្យសុំប្រាក់ឧបត្ថម្ភបានរហូតដល់ ៦.៧៥០ ផោន ដែលស្មើនឹងអ្វីដែលត្រូវបានផ្តល់ឱ្យដើម្បីគ្របដណ្តប់លើប្រាក់កម្ចីរបស់និស្សិត។

លោកស្រី Gougeon បានបន្ថែមទៀតថា "និស្សិតជាច្រើនមិនបានទទួលនូវបទពិសោធន៍អនុវត្តចាំបាច់នៅឆ្នាំនេះ ដែលជាហេតុធ្វើឱ្យមានការសម្រេចចិត្តដ៏ពិបាកក្នុងការពន្យារពេលបញ្ចប់ការសិក្សា។ យើងត្រូវធានាថានិស្សិតដែលកំពុងសិក្សាទន្តពេទ្យអាចចូលក្នុងអាជីពជាគ្រូពេទ្យធ្មេញដែលមានសមត្ថភាពពេញលេញ"៕ ប្រភព ៖ Daily Mail

-->
adverise with khmeread