លោកអតីតប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ធានាសងការខូចខាតទាំងអស់

បាត់ដំបង ៖ លោកអតីតប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង បានបើកថយរថយន្តចេញពីក្នុងផ្ទះរបស់គាត់យ៉ាងលឿនមកបុកទម្លុះទ្វារផ្ទះអ្នកជីតខាងនិងបុករថយន្តបីគ្រឿងផ្សេងទៀត បណ្តាលឱ្យលោករងរបួសបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះ ដែលគ្រោះថ្នាក់ខាងលើនេះបានកើតឡើង នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្លូវជាតិលេខ៥ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប៉ូលិសចរាចរណ៍ខេត្តបាត់ដំបងបានឱ្យថា អតីតប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង គឺលោក អ៊ុក វង្ស មានវ័យប្រហែល៨០ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ដំបូងលោក អ៊ុក វង្ស បានបើករថយន្តម៉ាកឡង់គ្រីស័រស្លាកលេខ 2B-3536 បើកថយចេញពីក្នុងផ្ទះរបស់ខ្លួន ក្នុងសង្កាត់ស្វាយប៉ោ ជាប់ផ្លូវជាតិលេខ៥ ទំនងជាស្លន់គាត់បានជាន់ហ្គែរយ៉ាងលឿនចេញពីក្នុងផ្ទះឆ្លងកាត់ទទឹងផ្លូវ  បុកទម្លុះទ្វារផ្ទះសំណាក់យានយាននិងផ្ទះពលរដ្ឋ ព្រមទាំងរថយន្ត Lexus ពីរគ្រឿងក្នុង ផ្ទះសំណាក់ ខាងលើខូចខាតថែមទៀត។ 

បើយោងតាមរូបភាពកាមេរ៉ាសុវត្ថិភាព បន្ទាប់ពីបើកថយបុកហើយ គាត់បានជាន់ហ្គែរបន្តទៅមុខឆ្លងថ្នល់ម្តងទៀតយ៉ាងលឿន ក៏បុករថយន្ត Lexus ពណ៌សដែលចតចោលមុខផ្ទះយ៉ាងពេញទំហឹងទៀត ទើបឈប់ទៅមុខលែងរួចតែម្តង។ ហេតុការណ៍នេះបណ្តាលឱ្យម្ចាស់រថយន្តរងរបួសធ្ងន់យកទៅសង្គ្រោះនៅមន្ទីរពេទ្យ និង ខូចខាតរថយន្តបីគ្រឿង ព្រមទាំងជញ្ជាំង, សំយ៉ាបផ្ទះពលរដ្ឋទៀតផង។

សមត្ថកិច្ចបញ្ជាក់ថា ម្ចាស់រថយន្តបង្កហេតុខាងលើបានធានាសងរាល់ការខូចខាតទាំងអស់៕

-->
adverise with khmeread