បង្ក្រាបទីតាំងជល់មាន់អ្នកលេងរត់អស់, ចាប់បានម៉ូតូ៥គ្រឿង និងមាន់ជល់មួយក្បាលនៅស្រុកកៀនស្វាយ

ភ្នំពេញ ៖ ប៉ូលិសស្រុកកៀនស្វាយបានចុះបង្ក្រាបទីតាំងជល់មាន់កាលពីថ្ងៃសៅរ៍ទី១៣ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង១ និង២០នាទីរសៀល នៅចំណុចកើតហេតុក្នុងដីចម្ការចេក ភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ​អ្នកលេងរត់អស់, ចាប់បានម៉ូតូ៥គ្រឿង និងមាន់ជល់មួយក្បាល។

ប៉ូលិសនិយាយថា ជនសង្ស័យជាច្រើននាក់បាននាំគ្នារត់អស់មុនពេលប៉ូលិសទៅដល់, ចំណែកវត្ថុតាងចាប់យករួមមាន ១-ម៉ាក់ស្មាស់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខកណ្ដាល1J-7554, ២-ម៉ាក់វ៉េវពណ៌ក្រហមស៊េរីពាក់ស្លាកលេខភ្នំពេញ1T-8717, ៣-ម៉ាកហុងដា ពណ៌ខ្មៅពាក់ស្លាកលេខឆ-៨០៨៦ភព១, ៤-ម៉ាកគុបជ្រុងខៀវចាស់ពាក់ស្លាកលេខកណ្ដាល1C-8583, ៥​-ម៉ាកគុបមូលចំនួនពីរគ្រឿងពណ៌ខៀវចាស់គ្មានស្លាកលេខ, ​៦.មាន់ជល់ចំនួនមួយក្បាល, ៧.កម្រ្តក់សម្រាប់ដាក់មាន់ចំនួនពីរ, ៨.ស្គត់រុំខ្នាយមាន់ចំនួន០៨ដុំធំ និង៩-ស្បែកជើងចំនួន០៣គូ។

ប៉ូលិសបន្តថា ដំបូងកម្លាំងប៉ូលិសផ្នែកយុត្តិធម៌ស្រុកកៀនស្វាយ សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលកំពង់ស្វាយ រួមជាមួយកម្លាំងប្រជាការពារ ចុះល្បាតក្នុងភូមិសាស្រ្ត ភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក៏បានប្រទះឃើញមនុស្សមួយក្រុមកំពុងលេងល្បែងជល់មាន់នៅក្នុងដីចម្ការចេកមិនស្គាល់ឈ្មោះម្ចាស់ចម្ការ។ ឃើញដូច្នេះក្រុមមនុស្សដែលកំពុងលេងល្បែងស៊ីសងខុសច្បាប់មាន់ជល់បាននាំគ្នាំរត់គេចខ្លួនបាត់អស់ដោយបន្សល់ទុកនូវវត្ថុតាងដូចខាងលើ។

ចំពោះវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយដើម្បីស្វែងរកអ្នកបើកឱ្យលេងល្បែងស៊ីសងខុសច្បាប់ចាត់ការតាមនីតិវិធីច្បាប់៕

-->
adverise with khmeread