ប៉ូលិសខេត្តស្ទឹងត្រែងស្វែងរកសាច់ញាតិជនរងគ្រោះម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍

ស្ទឹងត្រែង ៖ ប៉ូលិសខេត្តស្ទឹងត្រែង បានជម្រាបជូនព័ត៌មានដល់សាធារណជនបានជ្រាបថា​ មានបុរសអ្នកធ្វើដំណើរតាមរថយន្តតាក់ស៊ី Lexus RX300 ចេញពីខេត្តស្ទឹងត្រែងទៅខេត្តសៀមរាប ជួបគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់ធ្ងរមិនទាន់ដឹងខ្លួន កើតឡើងកាលពីវេលាម៉ោង ១២ និង១០ នាទី នៅថ្ងៃ១៣ ខែ កុម្ភៈ ឆ្នាំ២០២១។

ប៉ូលិសនិយាយថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និង រថយន្ត ស្ថិតនៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោយជនរងគ្រោះធ្វើដំណើរ តាមរថយន្តតាក់ស៊ី Lexus RX300 ចេញពីខេត្តស្ទឹងត្រែង ទៅខេត្តសៀមរាប ដោយស្ថានភាពជនគ្រោះរងរបួសធ្ងន់ធ្ងរ មកដល់ពេលនេះ នៅមិនទាន់មានសាច់ញាតិបងប្អូនមកមើលនោះទេ។ 

បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង៕

-->
adverise with khmeread