adverise with khmeread Ff9cff77 24b8 4d22 b891 12315e294464

លោក អ៊ុំ សំអាន ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ចោទ​ពីបទ​ប្រើប្រាស់​ផែនទី​ក្លែង​កា្ល​យ​

    សៀមរាប ៖ លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្តសៀមរាប កាលពី​វេលា​ម៉ោង​១២​ និង​៣៨ នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១១ ខែមេសា ឆ្នាំ២០១៦​នេះ​ត្រូវបាន​មន្ត្រីប៉ូលិស​ស្លៀកពាក់​ស៊ីវិល​ពីរ​នាក់​ធ្វើការ​ឃាត់ខ្លួន​។​

    ក្រោយ​ការឃាត់ខ្លួន លោក អ៊ុំ សំអាន ត្រូវបាន​អាជ្ញាធរ​ចោទប្រកាន់​ពីបទ ប្រើប្រាស់​ផែនទី​ក្លែងក្លាយ ដែល​ពេលនេះ លោក អ៊ុំ សំអាន ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ខ្លួន​មកកាន់​ទីក្រុង​ភ្នំពេញ​ផងដែរ​ដើម្បី​បន្ត​នីតិវិធី។​

     លោក អ៊ុំ សំអាន ត្រូវបាន​ចាប់ខ្លួន​ដោយ​មន្ត្រីប៉ូលិស​ខេត្តសៀមរាប ខណៈ​លោក​កំពុង​ចុះ​ដក​ប្រា​ក់នៅ​ទូ​អេ​ធី​អឹម ធនាគារ​ការ​ណា​ឌី​យ៉ា ស្ថិតនៅលើ​ដង​វិថីស៊ី​សុវត្ថា ផ្លូវ​ទៅ​ផ្សារ​ចាស់ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប វេលា​ម៉ោង​១២​និង​៣៨​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៦​នេះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់