កុមារាម្នាក់ទៅលេងទឹកនឹងជាមួយឪពុកលង់ទឹកស្លាប់

កំពង់ឆ្នាំង ៖ មានករណីកុមារាម្នាក់លង់ទឹកស្លាប់ កើតឡើងកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៤ល្ងាច នៅចំណុចមាត់បឹងចាន់គៀក ភូមិចាន់គៀក ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ខណៈកុមាររងគ្រោះទៅលេងទឹកនឹងជាមួយឪពុក។

សមត្ថកិច្ចនិយាយថា កុមាររងគ្រោះឈ្មោះ ហ្វើ រតនៈ ភេទប្រុស អាយុ០៨ ឆ្នាំ មានឪពុកឈ្មោះ សុះ អី និង ម្ដាយឈ្មោះ ហ្វើ ជ័យ រស់នៅភូមិឃុំកើតហេតុខាងលើ បានបាត់បង់ជីវិតភ្លាមៗ ដោយមូលហេតុ ជនរងគ្រោះទៅលេងទឹកបឹងជាមួយឪពុក និងដោយខ្វះការប្រុងប្រយ័ត្នក៏បណ្ដាលឱ្យលង់តែម្តង៕
 

-->
adverise with khmeread