វ៉ាក់សាំងកូវីដរបស់អង់គ្លេសគ្រោងនឹងធ្វើតេស្តលើក្មេងអាយុក្រោម៦ឆ្នាំនិងសូម្បីទារកទើបកើត

វ៉ាក់សាំងកូវីដ១៩គ្រោងនឹងធ្វើតេស្តលើកុមារនិងទារកដែលទើបនឹងកើត។

ក្រុមហ៊ុន AstraZeneca ដែលផលិតវ៉ាក់សាំងជាមួយសាកលវិទ្យាល័យ Oxford និយាយថា ខ្លួនកំពុងពង្រីកការសាកល្បងលើកុមារអាយុ ៦ ឆ្នាំហើយកាសែត The Mail កាលពីថ្ងៃអាទិត្យបានលាតត្រដាងថា ក្រុមហ៊ុនផលិតវ៉ាក់សាំង Janssen ដែលជាផ្នែកមួយនៃក្រុមហ៊ុន Johnson and Johnson ឥឡូវកំពុងពិនិត្យមើលការធ្វើតេស្តលើទារកទើបនឹងកើតនិងសូម្បីស្ត្រីមានផ្ទៃពោះ។

ក្រុមហ៊ុន Janssen កាលពីខែមុនបានបង្ហាញពីការសាកល្បងលើមនុស្សពេញវ័យ ដែលបង្ហាញថាវ៉ាក់សាំងកូវីដតែមួយដូសរបស់ខ្លួនមានប្រសិទ្ធិភាព ៦៦ ភាគរយក្នុងការបង្ការវីរុសកូរ៉ូណា។

ចក្រភពអង់គ្លេសបានបញ្ជាទិញវ៉ាក់សាំងរបស់ Janssen ចំនួន ៣០ លានដូសហើយការដឹកជញ្ជូនរំពឹងមកដល់នៅពាក់កណ្តាលឆ្នាំនេះប្រសិនបើវ៉ាក់សាំងនេះត្រូវបានអនុម័តដោយនិយតករ។

ដំបូងវ៉ាក់សាំងនេះនឹងត្រូវសាកល្បងលើក្មេងជំទង់សិន។

ប្រសិនបើវ៉ាក់សាំងនេះមានប្រសិទ្ធភាពចំពោះក្មេងជំទង់ វានឹងសាកល្បងសន្សឹមៗលើកុមារក្មេងទៅៗរហូតដល់ទារកទើបនឹងកើត៕ ប្រភព ៖ Daily Mail

-->
adverise with khmeread