ប្រធានាធិបតីហ្វីលីពីនទាមទារឱ្យអាមេរិកចេញលុយ បើចង់ទុកកិច្ចព្រមព្រៀងរក្សាទ័ពលើទឹកដីខ្លួន

ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកត្រូវតែបង់ប្រាក់ ប្រសិនបើខ្លួនចង់រក្សាកិច្ចព្រមព្រៀងដាក់ពង្រាយកងទ័ពដែលមានអាយុកាលពីរទសវត្សរ៍ជាមួយប្រទេសរបស់គាត់ ដែលមានសារៈសំខាន់ចំពោះយុទ្ធសាស្ត្ររបស់អាមេរិកនៅអាស៊ី។

លោក Duterte ជាអ្នកជាតិនិយមមាត់ដាច ដែលបដិសេធដោយបើកចំហចំពោះសម្ព័ន្ធភាពយោធាជាមួយអាមេរិកជាយូរលង់មកហើយនោះ បានលុបចោលជាឯកតោភាគីនូវ "កិច្ចព្រមព្រៀងស្តីពីកងកម្លាំងទស្សនកិច្ច" កាលពីឆ្នាំមុនក្នុងការឆ្លើយតបយ៉ាងខឹងសម្បាចំពោះសហរដ្ឋអាមេរិក ដែលបដិសេធទិដ្ឋាការរបស់សម្ព័ន្ធមិត្តម្នាក់របស់លោក។

តែទោះយ៉ាងណា អំឡុងពេលនៃការដកទ័ពអាមេរិកចេញត្រូវបានបន្លាយពេលពីរដងមកហើយដើម្បីបង្កើតនូវអ្វីដែលមន្រ្តីហ្វីលីពីននិយាយថាជាបង្អួចសម្រាប់លក្ខខណ្ឌល្អប្រសើរក្នុងការព្រមព្រៀងគ្នា។

ថ្លែងទៅកាន់កងទ័ពហ្វីលីពីនកាលពីថ្ងៃសុក្របន្ទាប់ពីត្រួតពិនិត្យអគារកងទ័ពអាកាសថ្មី លោក Duterte មានប្រសាសន៍ថា "ខ្ញុំចង់ធ្វើការជូនដំណឹងប្រសិនបើមានភ្នាក់ងារអាមេរិកនៅទីនេះ ចាប់ពីពេលនេះតទៅ តើអ្នកចង់ឱ្យកិច្ចព្រមព្រៀងកងកម្លាំងទស្សនកិច្ចសម្រេចបានឬអត់? អ្នកត្រូវចេញលុយ"។

ដោយសំដៅលើទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំងកំពុងបង្កើនសកម្មភាពយោធានៅសមុទ្រចិនខាងត្បូង លោក Duterte បាននិយាយថា "វាគឺជាការទទួលខុសត្រូវរួមគ្នា ប៉ុន្តែចំណែកនៃការទទួលខុសត្រូវរបស់អ្នកមិនមែនថាឥតបង់ថ្លៃនោះទេ បន្ទាប់ពីសង្គ្រាមផ្ទុះឡើង ពួកយើងទាំងអស់គ្នាត្រូវតែចេញលុយ"៕ ប្រភព ៖ Asiaone

-->
adverise with khmeread