ខ្លាសពីរក្បាលនៅប៉ាគីស្ថានទំនងងាប់ដោយសារកូវីដ១៩

ក្រុមមន្រ្តីបាននិយាយថាសត្វខ្លាសអាយុ ១១ សប្តាហ៍ចំនួន ២ ក្បាលដែលងាប់នៅក្នុងសួនសត្វប៉ាគីស្ថានកាលពីខែមុន ទំនងងាប់ដោយសារកូវីដ១៩ ។

សត្វខ្លាទាំងពីរបានងាប់នៅក្នុងសួនសត្វ Lahore កាលពីថ្ងៃទី ៣០ ខែមករាគឺ ៤ ថ្ងៃបន្ទាប់ពីបានចាប់ផ្តើមព្យាបាលនូវអ្វីដែលក្រុមមន្រ្តីគិតថាជាវីរុស Feline Panleukopenia ជាជំងឺដែលមន្រ្តីសួនសត្វបាននិយាយថាជារឿងធម្មតានៅក្នុងប្រទេសប៉ាគីស្ថាននិងផ្តោតលើប្រព័ន្ធភាពស៊ាំរបស់សត្វខ្លា។

ប៉ុន្តែការធ្វើកោសល្យវិច័យបានរកឃើញថាសួតរបស់កូនខ្លាត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយពួកវាទទួលរងពីការឆ្លងមេរោគធ្ងន់ធ្ងរ ដោយអ្នកជំនាញផ្នែករោគវិទូសន្និដ្ឋានថាពួកវាងាប់ដោយសារកូវីដ១៩។

លោក Kiran Saleem នាយករងសួនសត្វបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ទោះបីជាគ្មានការធ្វើតេស្ត PCR សម្រាប់វីរុសថ្មីនេះក៏ដោយ ក៏សត្វខ្លាទាំងពីរគឺជាជនរងគ្រោះនៃជំងឺរាតត្បាតកូវីដ ដែលបានសម្លាប់មនុស្សចំនួន ១២.២៥៦ នាក់នៅក្នុងប្រទេសប៉ាគីស្ថាន។

លោក Saleem បានមានប្រសាសន៍ថា "បន្ទាប់ពីការងាប់របស់ពួកវា រដ្ឋបាលសួនសត្វបានធ្វើតេស្តមន្ត្រីទាំងអស់ហើយ ៦ នាក់ត្រូវបានធ្វើតេស្ដវិជ្ជមានរួមទាំងមន្រ្តីម្នាក់ដែលកាន់កូនខ្លាទាំងនោះ ។  វាពង្រឹងការរកឃើញនៃការធ្វើកោសល្យវិច័យ។ សត្វខ្លាប្រហែលជាឆ្លងមេរោគពីអ្នកដែលកំពុងគ្រប់គ្រងនិងចិញ្ចឹមពួកវា"៕ ប្រភព ៖ Asiaone

-->
adverise with khmeread