adverise with khmeread Eliza

Eliza Sam ចាត់ទុកមិត្តប្រុសជាបុរសក្នុងក្តីសុបិន

          កាលពីពីរថ្ងៃមុន  តារាស្រី Eliza Sam កំពុងថត​កម្មវិធី Eat La Men ។ ខ្លឹម​សា​រសំខាន់​នៃកម្មវិធីនេះ​គឺនិយាយអំពី​​បុរស​និង​ទេពធិតាក្នុង​ក្តីសុបិន​។

          នាងបានសរសើរថា Michael Miu គឺជា​បុរសក្នុងក្តីសុបិន​របស់នាង ហើយ​​នៅ​ពេល​សួរថា តើ​មិត្តប្រុស Joshua គឺជា​បុរស​​ក្តីសុបិន​ក្នុង​បេះដូង​របស់​នាង​ឬយ៉ាងណានោះ Eliza Sam ញញឹម​ និងបាន​បដិសេធ​មិន​ឆ្លើយភ្លាមៗទេ​។

          នាងមាន​អារម្មណ៍​ថា ទំនាក់ទំនង​ស្នេហា​គួរដោះស្រាយ​តាម​របៀប​សា​មញ្ញបំផុត​ ហើយ​នៅពេល​សួរនាំម្តងទៀត​ថា តើ​នាងហៅ​មិត្តប្រុស​របស់​នាង​ថា ជា​បុរស​ក្នុង​ក្តីសុបិន​ឬយ៉ាងណា​ Eliza Sam បានឆ្លើយ​តបយ៉ាងផ្អែម​ល្ហែម​ថា “​ប្រាកដ​ណាស់! ប៉ុន្តែខ្ញុំនឹងមិន​និយាយច្រើន​ទេ ហើយ​សូម​ផ្តល់​ភាព​ឯកជន​ឲ្យ​ខ្ញុំ​ខ្លះផង”៕

adverise with khmeread
ប្រភព៖ Asian E-news Portal

អ្នកនឹងចូលចិត្ត

មតិយោបល់