ឃាត់ជនសង្ស័យ៧នាក់ពាក់ព័ន្ធលួចគោមេមួយក្បាលនៅស្រុកអង្គស្នួល

កណ្តាល ៖ ប៉ូលិសស្រុកអង្គស្នួលបានឃាត់ជនសង្ស័យជាចោរលួច៧នាក់ចំណោម៨នាក់ជាបន្តបន្ទាប់កាលពីថ្ងៃសៅរ៍ទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីបានធ្វើសកម្មភាពលួចសត្វគោញីមួយក្បាល កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៥ និង៣០នាទីល្ងាច នៅចំណុចភូមិត្រពាំងក្រសាំង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនរងគ្រោះ២នាក់រួមមាន ១-ឈ្មោះ ទឹម សុខលីម ភេទស្រី អាយុ៥១ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ នៅភូមិត្រពាំងក្រសាំង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល និង២-ឈ្មោះ ធឿន រិដ្ឋា ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ នៅភូមិឈើបួន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ចំណែកជនសង្ស័យ០៨ នាក់រួមមាន ២-ឈ្មោះ លី ចាន់ ភេទប្រុសអាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់សត្វគោ នៅភូមិត្រពាំងអណ្ដែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល មេក្លោង (ឃាត់ខ្លួន), ២-ឈ្មោះ កូវ រស្មី ហៅគោ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិត្រពាំងអណ្ដែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល អ្នកស៊ីឈ្នួរដឹកសត្វគោ (ឃាត់ខ្លួន), ៣-ឈ្មោះ ជឹម សាមីត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិត្រពាំងក្រសាំង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល អ្នកលួចសត្វគោ (ឃាត់ខ្លួន), ៤-ឈ្មោះ កៃ វណ្ណដន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់សត្វគោ នៅភូមិអណ្ដូងតាអន សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ អ្នកទទួលទិញសត្វគោបន្ត (ឃាត់ខ្លួន), ៥-ឈ្មោះ វ៉ាត់ ធួន ហៅគក  ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់សត្វគោ នៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ អ្នកទទួលទិញសត្វគោបន្ត (ឃាត់ខ្លួន), ៦-ឈ្មោះ ហ៊ិន នី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកកិនស្រូវ នៅភូមិត្រពាំងអំពិល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ អ្នកបើករឺម៉កដឹកសត្វគោ (ឃាត់ខ្លួន), ៧-ឈ្មោះ យី ទ្រី ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់សត្វគោ នៅភូមិត្រពាំងស្នោរ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល អ្នកទិញសត្វគោបន្ត (ឃាត់ខ្លួន) និង៨-ឈ្មោះ សាន់ គីម ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់សត្វគោ នៅភូមិត្រពាំងស្នោរ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល អ្នកទិញសត្វគោបន្ត (គេចខ្លួន)។ វត្ថុតាងចាប់យករួមមាន​សត្វគោញីសម្បុរស ចំនួនបួនក្បាលនិងរ៉ឺម៉កសម្រាប់ដឹកសត្វគោចំនួនពីរគ្រឿង។

ប៉ូលិសបន្តថា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៧ព្រឹក ជនរងគ្រោះបានដឹកសត្វគោចំនួនប្រាំក្បាលយកទៅប្រលែងនៅវាលស្រែខាងក្រោយផ្ទះ។ រហូតដល់ម៉ោង៥ និង ៣០នាទីល្ងាច ឃើញតែសត្វគោចំនួនបួនក្បាលដើរចូលផ្ទះវិញ ហើយសត្វគោញីចំនួនមួយក្បាលទៀតមិនឃើញដើរមកផ្ទះវិញសោះ ទើបជនរងគ្រោះនិងសាច់ញាតិបាននាំគ្នាដើររកសត្វគោនោះ តែរកមិនឃើញសោះ។ 

រហូតដល់ថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២១ វេលាម៉ោងប្រហែលប្រាំបួនព្រឹក ទើបជនសង្ស័យឈ្មោះ លី ចាន់ បានដឹងថា ជនរងគ្រោះបាត់សត្វគោចំនួនមួយក្បាល ក៏ទៅសួរនាំភិនភាគសត្វគោពីជនរងគ្រោះ ​ទើបជនសង្ស័យប្រាប់ទៅជនរងគ្រោះថា «គោនោះខ្លួនយកទៅលក់ឱ្យគេនៅម្ដុំសង្កាត់សំរោងក្រោមខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ»។

ពេលនោះទើបជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅកន្លែងសមត្ថកិច្ច ​និងបានហៅជនសង្ស័យមកសួរបំភ្លឺតាមនីតិវិធី ហើយឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បាន៧នាក់, នៅសល់ម្នាក់កំពុងរត់គេចខ្លួន។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ លី ចាន់ បានសារភាពថា «ខ្លួនបានបញ្ជាឱ្យបក្ខពួកធ្វើសកម្មភាពលួចសត្វគោរបស់ជនរងគ្រោះហើយយកទៅលក់ប្រាកដមែន»៕

-->
adverise with khmeread