ក្មេងជំទង់អាមេរិកម្នាក់ ដែលគេចាប់ដាក់គុកតាំងពីអាយុ ១៥ ឆ្នាំ ឥឡូវត្រូវបានដោះលែងនៅអាយុ ៨៣

អ្នកទោសជាអនីតិជនដែលជាប់គុកយូរជាងគេបំផុតរបស់សហរដ្ឋអាមេរិក ដែលត្រូវបានកាត់ទោសឱ្យជាប់គុកមួយជីវិតនោះ ត្រូវបានដោះលែងបន្ទាប់ពីបានជាប់ពន្ធនាគារបានរយៈពេល៦៨ឆ្នាំ ក្នុងអំឡុងពេលដែលគាត់បានបដិសេធមិនដាក់ពាក្យសុំការដោះលែងដោយសារតែគាត់និយាយថាគាត់មិនដែលសម្លាប់នរណាម្នាក់ឡើយ។

Joseph Ligon ដែលឥឡូវមានអាយុ ៨៣ ឆ្នាំ គឺជាក្មេងអាយុ ១៥ ឆ្នាំ នៅពេលគាត់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតក្នុងឆ្នាំ ១៩៥៣ ពីបទចូលរួមប្លន់និងវាយតប់ក្នុងក្រុមក្មេងស្រវឹងមួយក្នុងទីក្រុង Philadelphia សហរដ្ឋអាមេរិក។

មនុស្សពីរនាក់បានស្លាប់ដោយសារលទ្ធផលនៃឧក្រិដ្ឋកម្មទាំងនោះ ទោះបីជា Ligon បានប្រាប់កាសែត Philadelphia Inquirer ថាគាត់មិនបានសម្លាប់នរណាម្នាក់ក៏ដោយ។

ក្នុងឆ្នាំ ២០១២ តុលាការកំពូលបានសម្រេចថាការផ្តន្ទាទោសជាប់គុកអស់មួយជីវិតជាចាំបាច់ ដែលដាក់លើអនីតិជនគឺជាការដាក់ទណ្ឌកម្មឃោរឃៅ និងមិនធម្មតា ហើយដូច្នេះរដ្ឋធម្មនុញ្ញមិនស្របច្បាប់ទេ។

បន្ទាប់ពីការសម្រេចនោះ រដ្ឋ Pennsylvania គឺជារដ្ឋមួយក្នុងចំណោមរដ្ឋជាច្រើនដែលបដិសេធមិនបន្ថយទោសជាប់គុកមួយជីវិត។

បួនឆ្នាំក្រោយមកតុលាការកំពូលបានបញ្ជាឱ្យរដ្ឋនេះបន្ថយការកាត់ទោសអ្នកដែលត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ចំពោះបទឧក្រិដ្ឋដែលបានប្រព្រឹត្តនៅពេលពួកគេនៅជាអនីតិជន។

បន្ទាប់ពីមានវិធាននានារដ្ឋ Pennsylvania បានធ្វើការកាត់ទោសឡើងវិញទៅលើលោក Ligon និងមនុស្សជាង ៥០០ នាក់ផ្សេងទៀតដើម្បីកាត់បន្ថយការជាប់ពន្ធនាគារដែលរួមបញ្ចូលទាំងការលើកលែងទោសមួយជីវិតផងដែរ៕ ប្រភព ៖ Daily Mail


 

-->
adverise with khmeread